អន្តរជាតិ
BREAKING NEWS – រថយន្តធំបុករះរថយន្តជាច្រើនគ្រឿង ហើយជ្រុលបុកចូលដល់ផ្ទះលក់ចាប់ហួយបង្កឲ្យមានមនុស្សស្លាប់ថែមទៀត
BY Khmernote Media
February 9, 2019
ក្រុងព្រះសីហនុ-(ដំណឹងបឋម) រថយន្តធំបុករះរថយន្តច្រើនគ្រឿងទៀតនៅផ្លូវបំបែករ៉ា វេលាម៉ោងជិត៣កន្លះរសៀលថ្ងៃ៩កុម្ភៈ២០១៩នេះ កើតជាអគ្គីភយ័ ក្នុងមាននោះរថយន្តខ្លះបានជ្រុលបុកចូលដល់ផ្ទះលក់ចាប់ហួយជាប់ផ្លូវ ដែលតាមសេចក្តីរាយការណ៍បឋមថា មានស្ត្រីម្នាក់ដែលកំពុងទិញឥវ៉ាន់ក្នុងផ្ទះលក់ចាប់ហួយនោះបានស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តដឹកថ្មគ្រោះដែលសមត្ថកិច្ចអះអាងថាជារថយន្តបង្កបានរងរបួសធ្ងន់។ភ្លាមៗក្រុមសង្គ្រោះនិងរថយន្តពន្លត់អគ្គីភយ័បានអន្តរាគមន៍ជួយសង្គ្រោះ ពិសេសគឺការពន្លត់អគ្គីភយ័កុំអោយឆេះរាលដាល៕(ដំណឹងពិស្តារជូនជ្រាបពេលក្រោយ) ប្រភព៖ Huy Bunleng












