ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឧស្សាហ៍ប្រើទូរស័ព្ទបើកពន្លឺខ្លាំងៗ ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរដូចក្នុងករណីនេះ

    BY Khmernote Media February 21, 2019
    អ្នកឧស្សាហ៍ប្រើទូរស័ព្ទបើកពន្លឺខ្លាំងៗ ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរដូចក្នុងករណីនេះ

    តៃវ៉ាន់៖ ស្រ្តីម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកភ្លាមៗ និងបានរកឃើញថា មានបញ្ហាភ្នែកដ៏ចម្លែកមួយ បន្ទាប់ពីនាងមានទម្លាប់ប្រើប្រាស់ទូរស័ព្ទដោយបើកពន្លឺអេក្រង់ភ្លឺខ្លាំងពេកជាប្រចាំអស់រយៈពេល២ឆ្នាំ។ ស្រ្តីជនរងជាជនរងគ្រោះមានឈ្មោះថា Chen  អាយុ ២៤ ឆ្នាំ រស់នៅក្នុងក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់។ នាងត្រូវបានវេជ្ជបណ្ឌិតរកឃើញថា នៅក្នុងកែវភ្នែកទាំងសងខាងរបស់នាងមានរន្ធតូចៗប្រមាណជា ៥០០ ហើយបញ្ហានេះក៏បានធ្វើឲ្យភ្នែករបស់នាងមើលមិនសូវច្បាស់ផងដែរ។

    នៅពេលដែលគេសាកសួរពីទម្លាប់ប្រចាំថ្ងៃរបស់នាង ដោយនាងបានប្រាប់ឲ្យដឹងថា នាងមានទម្លាប់គេងមើលទូរស័ទ្ទជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហើយការមើលទូរស័ព្ទនោះទៀតសោធ គឺនាងតែងបើកពន្លឺអេក្រង់ភ្លឺៗតែម្តង។ ខាងវេជ្ជបណ្ឌិតបានសន្និដ្ឋានថា បញ្ហាភ្នែករបស់នាងប្រាកដជាបង្កឡើងដោយទម្លាប់អាក្រក់របស់នាងហើយ។ ចុងក្រោយអ្នកឯកទេសភ្នែកបានធ្វើការព្រមានថា លោកអ្នកមិនគួរព្យាយាមមើលទូរស័ព្ទដោយបើកពន្លឺអស់ពេកទេ ត្រូវមើលទូរស័ព្ទនៅកន្លែងមានពន្លឺគ្រប់គ្រាន់ និងចៀសវាងឲ្យបានចំពោះការមើលទូរស័ព្ទនៅកន្លែងងងឹត ហើយព្យាយាមបើកពន្លឺអេក្រង់ខ្លាំង ព្រោះប៉ះពាល់ដល់សុខភាពភ្នែកខ្លាំងណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay