ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្នុងចំណោមជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា

    BY Nisaiy KN September 24, 2023
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្នុងចំណោមជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។
    បើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖”នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន១០នាក់ និងវត្ថុតាង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

    លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី កម្លាំងជំនាញបន្តឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ហី ភារ៉ា នៅចំណុចផ្ទះគ្មានលេខភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបានបន្តស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ថែមទៀត ឈ្មោះ សាលះ លីគាត និងឈ្មោះ រេត ហ៊ុយនេ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវជាតិបេតុង ក្រុងបូកគោខេត្តកំពត រួមទាំងមធ្យោបាយម៉ូតូម៉ាកនិច បាននាំយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់”៕
    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: