អ្នកផលិតមាតិកា ឃុន គឹមហៃ ឆក់យកចិត្តអ្នកលេងបណ្ដាញសង្គម តាមរយៈការផលិតវីដេអូធ្វើម្ហូបប្លែកៗ!
- BY
- Liny Chan
- December 16, 2023
ជារឿងដ៏គួរឱ្យស្ញប់ស្ញែង និង ស្ញើចសរសើរបំផុត នូវការរកឃើញខ្លួនឯងដ៏ពិតនៃអ្នកផលិតមាតិកាវីដេអូធ្វើម្ហូបចំនួន ១ រូបទៀតនៅកម្ពុជា អ្នកនាង ឃុន គឹមហៃ ដែលតែងធ្វើម្ហូបប្លែកៗគួរឱ្យចង់ធ្វើតាម និងគួរឱ្យចង់ហូប កំពុងឆាបឆក់បេះដូងអ្នកលេងបណ្ដាញសង្គមឱ្យទស្សនាមិនជិនណាយ តាមរយៈវីដេអូធ្វើម្ហូបយ៉ាងស្ទាត់ជំនាញ និងទាក់ទាញបំផុតរបស់អ្នកផលិតមាតិការូបនេះ។
ផេកធ្វើម្ហូបដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ មានឈ្មោះថា Khun Kimhai ដែលអ្នកនាង ឃុន គឹមហៃ ជាម្ចាស់ទំព័រហ្វេសប៊ុក តែងតែផលិតវីដេអូធ្វើម្ហូបទាក់ភ្នែកមហាជនមិនឱ្យអូសរំលងនោះឡើយ តាមរយៈមីនុយម្ហូបប្លែកៗដែល ទស្សនិកជន និងប្រិយមិត្តជាច្រើនពុំធ្លាប់ដឹង និងពុំធ្លាប់ឃើញមុខម្ហូបនោះពីមុនមក ។
គួររំលឹកផងដែរថា អ្នកនាង ឃុន គឹមហៃ ជា Content Creator ដ៍មានប្រជាប្រិយភាពម្នាក់ក្នុងចំណោម Content Creator ជាច្រើនអ្នកទៀត បានចូលរួមផ្សព្វផ្សាយវិស័យម្ហូបអាហារខ្មែរអោយពិភពលោកបានដឹង នឹងចង់មកភ្លក់រសជាតិនៃម្ហូបអាហាររបស់ប្រជាជនខ្មែរ តាមរយៈការផលិតវីដេអូនៃការធ្វើម្ហូបប្លែកៗ ដ៍គួរអោយទាក់ទាញរបស់អ្នកនាងផងដែរ ។
សូមជម្រាបថា អ្នកនាង ឃុន គឹមហៃ ចាប់បង្កើតវីដេអូតាំងពីឆ្នាំ២០១៧ មកម្ល៉េះ និងបានរកឃើញភាព unique របស់ខ្លួនឯងក្នុងនាមជាអ្នកបង្កើតមាតិកាម្ហូបអាហារ ។ បច្ចុប្បន្ន អ្នកនាង ឃុន គឹមហៃ ម្ចាស់ទំព័រហ្វេសប៊ុកផេក Khun Kimhai មានអ្នកតាមដាន 336K Follower លើបណ្តាញសង្គមហ្វេសប៊ុក ដែលជាចំនួនមួយច្រើនគួរអោយកត់សម្គាល់ផងដែរ។
- Share This Post: