សង្គម

រថយន្តទំនើបៗមួយចំនួន នៅតែឈប់ចតនៅលើផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការ តាមបណ្តោយមហាវិថីព្រះនរោត្តម

BY
Khmernote Media
April 25, 2019

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមណ្តោយមហាវិថីព្រះនរោត្តម, ផ្លូវលេខ១០៦-១០៨ (ជុំវិញសួនច្បារអតីតទីលានប្រជាធិបតេយ្យចាស់), តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ១៣០-១៣៦ និង ផ្លូវលេខ១៤៤ ។

ជាលទ្ធផល ៖ អាជ្ញាធរខណ្ឌ បានធ្វេីការអប់រំណែនាំដល់ម្ចាស់រថយន្ត ដែលចតលើគំនូសផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីព្រះនរោត្តម នៅនឹងកន្លែងបានចំនួន ០៥គ្រឿង និងបានស្ទួចរថយន្តឈប់ចតគ្មានម្ចាស់ ដែលចតនៅលើទ្រូងផ្លូវសាធារណៈបានចំនួន ០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វេីការអប់រំណែនាំ៕

ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

Share This Post: