ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីវៀតណាមម្នាក់ ដែលពាក់ព័ន្ធក្នុងករណីសម្លាប់លោក គីម ជុងណាម នឹងត្រូវគេដោះលែងឲ្យមានសេរីភាពវិញឆាប់ៗខាងមុខ

    BY Khmernote Media April 27, 2019
    ស្រ្តីវៀតណាមម្នាក់ ដែលពាក់ព័ន្ធក្នុងករណីសម្លាប់លោក គីម ជុងណាម នឹងត្រូវគេដោះលែងឲ្យមានសេរីភាពវិញឆាប់ៗខាងមុខ

    កូឡាឡាំពួ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេចាប់ខ្លួនជុំវិញករណីស្លាប់របស់លោក គីម ជុងណាម បងប្រុស របស់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងនោះ នឹងត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញហើយនៅ ក្នុងថ្ងៃទី ៣ ខែឧសភាខាងមុខនេះ។ ស្រ្តីវៀតណាមរូបនេះមានឈ្មោះថា Doan Thi Huong អាយុ ៣០ ឆ្នាំ ដែលក្រោយពីការស្លាប់របស់លោក គីម ជុងណាម នាងត្រូវបានគេចោទថា ​បានពាក់ព័ន្ធក្នុងករណីប្រើប្រាស់អាវុធសម្ងាត់ ឬអាវុធដែលមានជាតិពិស ដែលអាចបង្កឲ្យមានមនុស្សស្លាប់។

    ក្នុងការចោទប្រកាន់នេះ នាងត្រូវបានតុលាការ Shah Alam ដែលជាតុលាការជាន់ខ្ពស់ក្នុងប្រទេសម៉ាឡេស៊ី បានសម្រេចធ្វើការឃុំខ្លួននៅក្នុងគុកមនុស្សស្រី Kajang  ហើយនាងប្រឈមនឹងការកាត់ទោសប្រហារជីវិតទៀតផង ក្នុងករណីដែលគេបានរកឃើញថា នាងពិតជាបានប្រព្រឹត្ត​ដូចការចោទប្រកាន់ខាងលើនេះ។ យ៉ាងណាក្តី ក្រោយការឃុំខ្លួននាងបានត្រឹម ១/៣ នៃរយៈពេលដែលតុលាការត្រូវឃុំខ្លួន ពេលនេះតុលាការបានសម្រេចដោះលេងនាងឲ្យមានសេរីភាពវិញ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន straitstimes បានឲ្យដឹងថា ស្ត្រីវៀតណាមរូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមវិញតាមជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines នៅថ្ងៃដែលនាងត្រូវគេដោះលែងនោះតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay