ខ្លាចឈ្លោះចាញ់គេមែនទេ? ឥលូវនៅចិនមានសេវាកម្មជួលមនុស្សឲ្យមកជួយឈ្លោះទៀត កំពុងមានទីផ្សារខ្លាំងណាស់
ចិន៖ សេវាកម្មជួលមនុស្សឲ្យមកជួយឈ្លោះគ្នាហាក់កំពុងមានទីផ្សារនៅក្នុងបណ្តាញសង្គមចិន រហូតដល់មានសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចុះផ្សាយពីសេវាកម្មដ៏ចំលែកនេះផងដែរ។ សេវាកម្មនេះត្រូវបានគេប្រទះឃើញមានការផ្សព្វផ្សាយតាមរយៈគេហទំព័រល្បីៗនៅក្នុងប្រទេសចិនដូចជា Taobao និង Quarrel ជាដើម។ ស្ដាប់មើលទៅដូចជាអស់សំណើរបន្តិច តែអ្នកដែលកំពុងតែផ្តល់សេវានេះគឺកំពុងតែមានអតិថិជន និងប្រាក់ចំណូលជាបណ្តើរៗហើយ។

យ៉ាងណាក្តី សេវាកម្មជួលមនុស្សឲ្យមកជួយឈ្លោះគ្នានេះ មិនបានសំដៅលើការជួលមនុស្សឲ្យទៅប្រើអំពើហិង្សាលើអ្នកណានោះទេ តែវាបានសំដៅលើការជួយឈ្លោះតាមរយៈការតេទូរស័ព្ទ ឬផ្ញើសារទៅកាន់ដៃគូជម្លោះណាមួយ ដើម្បីជួយបញ្ចេញកំហឹងរបស់ភាគីម្ខាងទៀតដែលគិតថា ខ្លួនគ្មានសមត្ថភាពទៅឈ្លោះជាមួយនឹងគេបាន។ ប្រភេទ និងតម្លៃរបស់សេវានេះមានដូចជា៖
១.តេ ឬផ្ញើសារដោយកំហឹងទៅកាន់អ្នកណាម្នាក់ម្តង តម្លៃ ៣ ដុល្លារ
២.តេទៅរំខានអ្នកណាម្នាក់ពេញមួយថ្ងៃ តម្លៃ ៦ ដុល្លារ
៣.តេទៅជេ ឈ្លោះ ឬធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតខឹង និងធុញទ្រាន់ជាច្រើនដងពេញមួយថ្ងៃ តម្លៃ ១៥ ដុល្លា៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz