ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ៊ាននិយាយ ហ៊ានធ្វើ! បុរសម្នាក់ភ្នាល់ថា បើ liverpool ឈ្នះ Barcelona ខ្លួនសុខចិត្តរត់ស្រាតតាមផ្លូវ ចុងក្រោយរត់ស្រាតមែន (មានវីដេអូ)

    BY Khmernote Media May 9, 2019
    ហ៊ាននិយាយ ហ៊ានធ្វើ! បុរសម្នាក់ភ្នាល់ថា បើ liverpool ឈ្នះ Barcelona ខ្លួនសុខចិត្តរត់ស្រាតតាមផ្លូវ ចុងក្រោយរត់ស្រាតមែន (មានវីដេអូ)

    បាល់ទាត់ពានរង្វាន់ UEFA Champions league  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទើបតែបានបញ្ចាប់ទៅ ដោយលទ្ធផលបានបង្ហាញថា មានក្រុមមកពីអង់គ្លេសពីរគឺក្រុម Liverpool និង Tottenham Hotspur នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដែលនឹងរៀបចំឡើងនៅក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញនៅថ្ងៃទី ២ ខែមិថុនា ខាងមុខនេះ។ មុនឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រុម Liverpool ត្រូវតតាំងជាមួយនឹងក្រុមលេខ១ នៅអេស្ប៉ាញគឺក្រុម Barcelona។ ការក្រកួតនៅជើងទីមួយគឺ Barcelona ​បានឈ្នះ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ០ ដែលលទ្ធផលនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រក្លឹប Barcelona គិតថា Barcelona នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមិនខាន ព្រោះនៅជើងទី២ ក្លឹប Liverpool នឹងមិនអាចវាយបកយកឈ្នះវិញបាននោះទេ។

    ដោយភាពជឿជាក់នេះអ្នកគ្រាំទ្រ Barcelona ជាច្រើនបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា បើនៅជើងទី ២ Liverpool អាចវាយបកយកឈ្នះ Barcelona បានមែននោះពួកគេសុខចិត្តដើរស្រាតតាមផ្លូវ ឬកោរសក់ជាដើម។ លទ្ធផលមិនគួរឲ្យជឿគឺ Liverpool អាចឈ្នះ Barcelona ក្នុងលទ្ធផល ៤ ទល់ ០ ហើយក៏អាចឡើងទៅវគ្គផ្តាច់ព្រ័ត្របានមែន។ ចំណែកឯបុរសម្នាក់ឈ្មោះ Panya Sainet រស់នៅក្នុងប្រទេសថៃ បានភ្នាល់ថា បើ Liverpool ឈ្នះ Barcelona នៅជើងទី២ គាត់នឹងរត់ស្រាតតាមផ្លូវតែម្តង។ ចុងក្រោយ Liverpool បានឈ្នះមែន ហើយលោក Panya Sainet ជាមនុស្សគោរពសំដីផងនោះ ក៏បានស្រាតរត់តាមផ្លូវមែន ប៉ុន្តែមិនស្រាតទាំងអស់នោះទេ គឺស្លៀកលីអូ ហើយរត់លេងពេញផ្លូវ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay