ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់អ្នកជិះម៉ូតូឡើងលើសួនច្បារជាច្រើនគ្រឿង អត់ផាកពិន័យជាប្រាក់ទេ តែរក្សាទុកម៉ូតូនៅខណ្ឌមួយសប្តាហ៍ ទុកជាការព្រមាន

    BY Khmernote Media May 9, 2019
    ឃាត់អ្នកជិះម៉ូតូឡើងលើសួនច្បារជាច្រើនគ្រឿង អត់ផាកពិន័យជាប្រាក់ទេ តែរក្សាទុកម៉ូតូនៅខណ្ឌមួយសប្តាហ៍ ទុកជាការព្រមាន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅបន្តធ្វើការស្ទាក់ចាប់អ្នកជិះម៉ូតូដែលបានជិះឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើជើង ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ។

    ជាលទ្ធផល៖ រដ្ឋបាលខណ្ឌដូនពេញ បានធ្វេីការឃាត់ម៉ូតូដែលជិះឡើងលើសួនច្បារ សរុបចំនួន ០៨គ្រឿង យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងរក្សាទុកនៅសាលាខណ្ឌ រយៈពេល ០១សប្តាហ៍ ទុកជាការព្រមាន តែមិនផាកពិន័យជាប្រាក់នោះឡើយ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay