កសិករម្នាក់ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ខ្លាចក្មេងៗយកទៅលេងមានគ្រោះថ្នាក់ មានតែទុកលើចុងត្នោត
មានអ៊ុំប្រុសម្នាក់ជាកសិករ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើន ក៏បានយកទៅទុកនៅលើចុងត្នោត ដើម្បីឲ្យផុតពីដៃក្មេងខ្លាចក្រែងមានគ្រោះថ្នាក់ដោយប្រការណាមួយ។ ហេតុការណ៍នេះកេីតឡេីងនៅ ភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យ៉ាងណាមិញគ្រាប់មិនទាន់ផ្ទុះនោះត្រូវបានកំលាំងជំនាញសុីម៉ាក់ដោះបន្សាបដោយសុវត្ថិភាពហើយ។
នេះបើយោងតាមប្រភពបានឲ្យដឹងថា៖ “មិនមែនត្រៀមបាញ់ផ្លោងស្អីទេ ស្រុកទេសមានសន្តិភាពហេីយ! តាមពិត គាត់ (កសិករម្នាក់)គិតថា ធ្វេីយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះដែលគាត់បានជួបប្រទះទាំងនេះយកទៅទុកដាក់ឱយផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗយកទៅលេងមានគ្រោះថ្នាក់! ដូចនេះមានតែទុកលេីចុងត្នោត(កូនត្នោត)។ គំនិតនេះល្អ ក៏ប៉ុន្តែទង្វេីនេះគ្មានសុវត្ថិភាពល្អទេ ដេីម្បីសុវត្ថិភាពសូមកុំប៉ះពាល់និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចប៉ូលីសឬមន្ត្រីសុីម៉ាក់ដេីម្បីចាត់ការវិញ។ សូមបញ្ជាក់ថា នៅខែមុននេះមានកសិករយេីងបររទេះគោឃេីញគ្រាប់នៅក្បែផ្លូវ ចុះលេីកចេញពីកន្លែងដេីមនោះ ហេីយដាក់មិនស្រួលក៏ផ្ទុះឡេីងធ្វេីឱយរូបគាត់រងរបួសជាទម្ងន់។ ដូចនេះសូមដាក់សញ្ញាសំគាល់ការពារនិងរាយការណ៍ទីតាំងគ្រាប់នោះ ទេីបមានសុវត្ថិភាពល្អ”៕


”
ប្រភព៖HENG Ratana
ដោយ៖ ណារ៉ែន