ទឹកចិត្តឪពុក! សុខចិត្តស្លៀកពាក់ជាតួត្លុក ដើរលក់ប៉េងប៉ោងតាមដងផ្លូវ ដើម្បីរកប្រាក់ព្យាបាលជំងឺពិការខួរក្បាលរបស់កូនស្រីអាយុ២ខួប ទោះបីជាគ្មានសង្ឃឹមនឹងជា
បុរសដ៏កំសត់មួយរូបតុបតែងខ្លួនជាតួត្លុក លក់ប៉េងប៉ោងនៅពេលយប់ក្នុងតំបន់ Henan ដែលស្ថិតនៅក្នុងទីក្រុង Zhengzhou ដើម្បីរកប្រាក់ព្យាបាលជំងឺកូនស្រីអាយុ ២ឆ្នាំដែលមានជំងឺពិការខួរក្បាល។ ឪពុកដ៏កំសត់នោះមានឈ្មោះថា Tu Xiancheng ដែលមានភាពអស់សង្ឃឹមក្នុងជីវិត បន្ទាប់ពីកូនស្រីរបស់លោកជួបគ្រោះថ្នាក់ដោយធ្លាក់ពីលើគ្រែ រហូតដល់ពិការខួរក្បាល ដែលត្រូវប្រើពេលយូរក្នុងការព្យាបាល និងចំនាយប្រាក់ច្រើន។

ក្នុងរយៈពេលប្រាំខែកន្លងមកលោក Tu និងប្រពន្ធរបស់គាត់ បានចំណាយប្រាក់ចំនួន ២០០.០០០ យន់ ស្មើរនឹង (២៩.០០០ ដុល្លារ) លើការព្យាបាលជំងឺកូនស្រីរបស់ពួកគេរួចមកហើយ រហូតមកទល់សព្វថ្ងៃរូបលោកត្រូវចំណាយប្រាក់ ៥០០ យន់ ស្មើរនឹង (៧២ ដុល្លារ) ឬ អាចឡើងដល់ ១.០០០ យន់ ស្មើរនឹង (១៤៤ ដុល្លារ) ក្នុងមួយថ្ងៃ ទៅលើថ្នាំ និងការព្យាបាល។
ដោយសារតែរូបលោកមានបញ្ហាសុខភាពឆ្អឹងខ្នង មិនអាចធ្វើការងារណា ដោយប្រើកម្លាំងធ្ងន់ៗបាន ទើបមានគំនិតស្លៀកពាក់ជាតួត្លុក លក់ប៉េងប៉ោងនៅតាមផ្លូវដើម្បីរកប្រាក់ ទោះបីជាត្រូវសាច់ញាតិ និងមិត្តភក្តិមួយចំនួនបានប្រាប់រូបលោកថា កូនស្រីរបស់គាត់មិនអាចជាសះស្បើយដូចដើមបានទេ តែលោកបានបដិសេធមិនស្តាប់ ហើយនិយាយថា “ដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងមិនបោះបង់ចោលកូនស្រីរបស់យើងទេ! “។
យ៉ាងណាមិញរឿងរបស់លោក គឺជារឿងដ៏គួរឲ្យសោកស្ដាយមួយ ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកប្រាក់ ដើម្បីព្យាបាលមនុស្សជាទីស្រលាញ់ ដោយសារតែត្រូវចំនាយថ្លៃពេទ្យខ្ពស់ ពេលខ្លះត្រូវបង្ខំឲ្យពួកគេដើរលក់ផ្កា ឬ លក់ព្រហ្មចារីដើម្បីរកប្រាក់៕


អត្ថបទ៖ លីនី
ប្រភព៖ shanghai