ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ នៅស្រុកជើងព្រៃ

    BY Nisaiy KN November 9, 2025
    ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ នៅស្រុកជើងព្រៃ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

    ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី។

    ក្នុងនោះរួមមាន ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    Share This Post: