ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    BY Nisaiy KN November 9, 2025
    កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា នារសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ បានចូលរួមអបអរសាទរ ក្រោយកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា

    ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (World Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោក ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥។

    សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ដែលបានចូលរូួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជំរុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: