លោក ផែង វណ្ណៈ សរសេរលិខិតសុំការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ដោយលោកសោកស្តាយ ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តិ
លោក ផែង វណ្ណៈ បានសរសេរលិខិតសុំខន្តីអភ័យទៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយលោកបានរៀបរាប់ថាពិតជាមានការសោកស្តាយចំពោះកំហុសឆ្គងដែលបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
លោកក៏បានបន្តថា ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ លោកមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះលោក ផែង វណ្ណៈ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលលោកធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន។
លោកផែង វណ្ណៈ ក៏សូមឲ្យសម្តេចតេជោ មេត្តាយោគយល់ សន្តោសប្រណីនូវកំហុសរបស់លោក ដើម្បីឆាប់បានជួបជុំគ្រួសារ និងទៅព្យាបាលជម្ងឺប្រចាំកាយជាបន្ត។ សូមអានលម្អិតនៅខាងក្រោម៖


ដោយ៖ ណារ៉ែន