ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្សែភាពយន្ត Fast & Furious 9 នឹងបោះទុន ៣៤០ លានបាត ទៅកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិក្នុងការផលិតភាពយន្តមួយនេះនៅតំបន់ចំនួន៤

    BY Khmernote Media June 13, 2019
    ខ្សែភាពយន្ត Fast & Furious 9 នឹងបោះទុន ៣៤០ លានបាត ទៅកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិក្នុងការផលិតភាពយន្តមួយនេះនៅតំបន់ចំនួន៤

    ថៃ៖ កាលពីថ្ងៃទី១២ ខែមិថុនា ម្សិលមិញនេះតំណាងនាយកភាពយន្ត Fast & Furious 9 លោក Piya Prestonyee បានចូលជួបពិភាក្សាជាមួយលោកវរសេនីយ៍ Apichai Aranyik នាយកអាជ្ញាធរទេសចរណ៍ថៃខេត្ត Krabi ដើម្បីស្នើសុំសិទ្ធិក្នុងការថតខ្សែភាពយន្តនៅលើទឹកដីប្រទេសថៃ។ កិច្ចជួបពិភាក្សារវាងនាយកភាពយន្តលោក Piya និងវរសេនីយ៍ Apichai បានធ្វើឡើងនៅការិយាល័យទេសចរណ៍ខេត្ត Krabi ដែលរៀបចំឡើងដោយក្រុមហ៊ុន PESTON Films ជាក្រុមហ៊ុនធ្វើការសម្របសម្រួលការផលិតភាពយន្ត Fast & Furious 9 នេះ។

    ជំនួបពិភាក្សានេះប្រព្រឹត្តឡើងដោយសារតែខ្សែភាពយន្ត FF9 ដែលត្រៀមនឹងចេញនៅឆ្នាំក្រោយ មានគម្រោងយកទឹកដីប្រទេសថៃ ដើម្បីថត ដោយអ្នកតំណាងរូបនេះបានស្នើសុំសិទ្ធិអនុញ្ញាតក្នុងការថតស្របច្បាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៩ ដោយមានទីតាំងចំនួន៤គឺ Phuket, Phang Nga, Krabi និង Surat Thani។ ខ្សែភាពយន្ត FF9 នឹងបោះទុនចំនួន ៣៤០ លានបាតទៅឲ្យប្រទេសថៃក្នុងការថត និងសម្របសម្រួលមួយនេះ។

    យ៉ាងណាមិញប្រទេសថៃក៏បានចុះហត្ថលេខាយល់ព្រមបើកសិទ្ធក្នុងការផលិត ដោយពួកគេសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំងនៅពេលដែលភាពយន្តហូលីវូដដ៏ល្បីមួយនេះបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រទេសថៃ ដើម្បីផលិតរឿង ដោយនេះគឺជាការចំណេញលើចំណេញ ព្រោះតែខ្សែភាពយន្តមួយនេះអាចជួយធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសថៃ ព្រមទាំងអាចទាក់ទាញភ្ញៀវជាច្រើនឲ្យរឹតតែចាប់អារម្មណ៍ធ្វើដំណើរកម្សាន្តប្រទេសមួយនេះ៕

    អត្ថបទ៖ មេសា
    ប្រភព៖ Workpointnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay