ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ និងសិង្ហបុរី ឡើងចំណាត់ថ្នាក់ទៀតហើយ ក្នុងចំណោមទីក្រុងមានតម្លៃថ្លៃបំផុតក្នុងការរស់នៅ

    BY Khmernote Media June 18, 2019
    ថៃ និងសិង្ហបុរី ឡើងចំណាត់ថ្នាក់ទៀតហើយ ក្នុងចំណោមទីក្រុងមានតម្លៃថ្លៃបំផុតក្នុងការរស់នៅ

    ទីក្រុងបាងកក និងសិង្ហបុរី សុទ្ធតែបានឡើងចំណាត់ថ្នាក់ក្នុងចំណោមទីក្រុង ដែលមានតម្លៃថ្លៃបំផុតក្នុងការរស់នៅ។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន ECA International ដែលបានសិក្សាអំពីតម្លៃនៃការរស់នៅតាមទីក្រុងសំខាន់ៗចំនួន ៤៨២ កន្លែងផ្សេងគ្នានោះបានបង្ហាញថា ទីក្រុងបាងកកស្ថិតនៅចំណាត់ថ្នាក់ទី ៦៣ ជាទីក្រុងមានតម្លៃថ្លៃបំផុតក្នុងការរស់នៅ ដែលចំណាត់ថ្នាក់នេះវ៉ាដាច់ទីក្រុងចាកាតា, ទីក្រុងគូឡាឡាំពួ និងទីក្រុងម៉ានីល ទៅទៀត។ គេនៅចាំបានថាកាលពីប៉ុន្មានឆ្នាំមុនទីក្រុងបាងកកស្ថិតនៅចំណាត់ថ្នាក់ទី ១០០ ឯណោះ ហើយទីក្រុងមួយមាននេះមានការរីកចម្រើនយ៉ាងខ្លាំង​ទើបជំរុញឲ្យតម្លៃនៃរស់នៅនេះឡើងខ្ពស់ដែរ។

    ចំណែកឯសិង្ហបុរីវិញបានឡើងមកដល់ចំណាត់ថ្នាក់ទី ១២ ជាទៅក្រុងដែលមានតម្លៃក្នុងការស់នៅថ្លៃបំផុតក្នុងពិភពលោក ដោយបានវ៉ាដាច់ទីក្រុងសំខាន់ៗមួយចំនួនដូចជា ប៉េកាំង កូឡាឡាំពួ ប៊ូសាន (កូរ៉េខាងត្បូង) និងក្រុងយូកូហាម៉ារបស់ជប៉ុនទៀតផង។ សូមបញ្ជាក់ថា តម្លៃនៃការរស់នៅក្នុងទីក្រុងនីមួយៗនេះ គឺសំដៅលើតម្លៃចំណីអាហារ ការសិក្សា សេវាកម្មកំសាន្ត សេវាកម្មវេជ្ជសាស្រ្ត សេវាធ្វើដំណើរ និងការចំណាយប្រចាំថ្ងៃផ្សេងៗមួយចំនួនទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay