ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ លុបចោលកិច្ចជំនួបនៅដាណឺម៉ាកភ្លាមៗ បន្ទាប់ពីលោកចង់ទិញដីនៅហ្គ្រីនឡែន ប៉ុន្តែនាយករដ្ឋមន្រ្តីប្រទេសនេះនិយាយថាវាមិនសមហេតុផល

    BY autoadmin August 21, 2019
    លោក ដូណាល់ ត្រាំ លុបចោលកិច្ចជំនួបនៅដាណឺម៉ាកភ្លាមៗ បន្ទាប់ពីលោកចង់ទិញដីនៅហ្គ្រីនឡែន ប៉ុន្តែនាយករដ្ឋមន្រ្តីប្រទេសនេះនិយាយថាវាមិនសមហេតុផល

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលជំនួបជាមួយនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកភ្លាមៗ បន្ទាប់ពីអ្នកស្រីនាយកបានហៅផែនការរបស់លោក ត្រាំ ដើម្បីទិញដីនៅហ្គ្រីនឡែនថា «មិនសមហេតុផល»។ ប្រភពថ្មីៗនេះបានឱ្យដឹងថា លោក ត្រាំ បាននិយាយទៅកាន់មន្រ្តីជាន់ខ្ពស់អាមេរិក អំពីលទ្ធភាពនៃការទិញកោះនេះពីប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការរំជើបរំជួលនៅហ្គ្រីនឡែន។

    នាយករដ្ឋមន្រ្តីដាណឺម៉ាកអ្នកស្រី Mette Frederiksen បានប្រាប់អ្នកសារព័ត៌មានថា ការនិយាយអំពីការទិញលក់ទឹកដីជាមួយសហរដ្ឋអាមេរិក គឺជាការពិភាក្សា «មិនសមហេតុផល»។ បន្ទាប់ពីលោក ត្រាំ បានទទួលដឹងពីបញ្ហានេះ លោកក៏បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកស្រី ដោយការលុបចោលនូវជំនួបរវាងអ្នកទាំងពីរ ដែលនឹងធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ទៀត។

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរលើ Twitter ថា៖ «ដាណឺម៉ាកជាប្រទេសពិសេសមួយ ដែលមានប្រជាជនមិនគួរឱ្យជឿ ប៉ុន្តែផ្អែកលើការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តី Mette Frederiksen ដែលថានាងនឹងមិនមានចំណាប់អារម្មណ៍ក្នុងការពិភាក្សាអំពីការទិញហ្គ្រីនឡែនទេ ខ្ញុំនឹងត្រូវពន្យារពេលកិច្ចប្រជុំរបស់យើងដែលបានគ្រោងទុកនៅក្នុងរយៈពេលពីរសប្តាហ៍ទៀតទៅពេលក្រោយវិញ»៕

    អត្ថបទ៖ លីដា

    Share This Post: