របាយការណ៍ថ្មីមួយបង្ហាញថា និស្សិតជនជាតិចិន គឺជាសិស្សដែលឆ្លាតជាងគេបំផុតលើពិភពលោក
និស្សិតចិនមានពិន្ទុវ៉ាដាច់ប្រទេសដទៃទៀតនៅក្នុងការស្ទង់មតិនៃសមត្ថភាពអាន, គណិតវិទ្យា និងវិទ្យាសាស្ត្រ, បញ្ជាក់ពីទុនបម្រុងនៃកម្លាំងសេដ្ឋកិច្ចនាពេលអនាគត និងការតស៊ូរបស់សេដ្ឋកិច្ចជឿនលឿនដើម្បីបន្តបាន។ របាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានសិក្សាលើក្រុមសិស្សដែលមានអាយុ ១៥ឆ្នាំ ទូទាំងពិភពលោក បានរកឃើញថា ខេត្ត/ក្រុងចំនួន ៤ របស់ប្រទេសចិនដូចជា៖ ប៉េកាំង ស៊ាងហៃ ជាំងស៊ូ និងហ្សេជាំង ពូកែខាងវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ថ្វីបើជីវភាពរស់នៅរបស់អ្នកខេត្ត/ក្រុងទាំងនេះទាបជាងក្រុមសិស្សដែលមានពិន្ទុមធ្យម ប៉ុន្តែពួកគេនៅតែអាចមានពិន្ទុខ្ពស់ជាងគេ។

អ្វីដែលសំខានសូម្បីតែ ១០% នៃសិស្សជនជាតិចិនដែលលំបាកបំផុត ក៏នៅតែមានជំនាញខាងអានល្អជាងក្រុមសិស្ស ដែលមានពិន្ទុមធ្យមដទៃដោយ OECD ផងដែរ។ ការរកឃើញនេះគឺជាផ្នែកមួយនៃកម្មវិធីការវាយតម្លៃនិស្សិតអន្តរជាតិឆ្នាំ២០១៨ (PISA) ដែលជាប្រព័ន្ធអប់រំទូទាំងពិភពលោក ដែលធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលជាក្រុមអង្គការនៃប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក។ គួរឱ្យដឹងដែរថា សិង្ហបុរីបានឈរនៅលំដាប់ទី១ ក្នុងការស្ទង់មតិឆ្នាំ២០១៥ និងឈរនៅលំដាប់ទី២ នៅឆ្នាំនេះ៕



អត្ថបទ៖ លីដា