ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសអច្ឆរិយ ដែលគ្រោងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅអាយុ៩ឆ្នាំ ឥលូវនេះបានសម្រេចបោះបង់ការសិក្សាហើយ ដោយសារ….

    BY autoadmin December 11, 2019
    ក្មេងប្រុសអច្ឆរិយ ដែលគ្រោងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅអាយុ៩ឆ្នាំ ឥលូវនេះបានសម្រេចបោះបង់ការសិក្សាហើយ ដោយសារ….

    ក្មេងប្រុសអច្ឆរិយម្នាក់ ដែលគ្រោងនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងអាយុ៩ឆ្នាំនោះ បានសម្រេចចិត្តបោះបង់ការសិក្សាចោលហើយ ក្រោយមានរឿងចម្រូងសម្រាសមួយជាមួយខាងសាលកវិទ្យាល័យ។ សូមរម្លឹកជូនថា កន្លងមកអង្គភាពខ្មែរណូតធ្លាប់បានចុះផ្សាយរួចហើយពីក្មេងប្រុសអច្ឆរិយម្នាក់មានឈ្មោះថា Laurent Simons ជនជាតិបែលហ្ស៊ិក ដែលបានទៅសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករអគ្គិសនីនៅក្នុងសាលកវិទ្យាល័យបច្ចេកវិទ្យា Eindhoven នៃប្រទេសហូឡង់។ តាមការគ្រោងទុកក្មេងប្រុសរូបនេះចង់បញ្ចប់ការសិក្សាមុនអាយុ ១០ ឆ្នាំ ដើម្បីបំបែកកំណត់ត្រាពិភពលោកជាមនុស្សមានអាយុតិចបំផុត ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របាន ដោយកាលពីឆ្នាំ ១៩៩៤​ កន្លងទៅមានក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់បានរក្សាកំណត់ត្រាជាមនុស្សមានអាយុតិចបំផុត ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចទៅហើយ។

    យ៉ាងណាក្តី ខាងសាលកវិទ្យាល័យ Eindhoven បានអះអាងថា ក្មេងប្រុស  Laurent Simons ត្រូវធ្វើការប្រលងជាច្រើនទៀត រួមទាំងការប្រលងផ្ទាល់មាត់ផង ទើបរូបគេអាចបញ្ចប់ការសិក្សាដោយជោគជ័យ ដូចនេះការបរិច្ឆេទនៃការបញ្ចប់ការសិក្សាក៏ត្រូវពន្យាពេលដែរ។​ ឆ្លើយតបទៅនឹងចំណាត់ការរបស់សាលកវិទ្យាល័យទាំងក្មេងប្រុស Laurent Simons និងឪពុកម្តាយរបស់គេបានចោទថា ខាងសាលកវិទ្យាល័យបានកុហកបោកប្រាស់ពួកគេ និងសម្រេចបោះបង់ការសិក្សានៅក្នុងសាកលវិទ្យាល័យខាងលើនេះចោលតែម្តង៕

    អត្ថបទ៖ភក្តី

     

    Share This Post: