អន្តរជាតិ
ញញើតណាស់! បុរសម្នាក់ប្រទះឃើញតេនញ៉ាដ៏វែងមួយក្បាលចេញពីក្នុងខ្លួនរបស់គាត់ (មានវីដេអូ)
BY autoadmin
December 11, 2019
ថៃ៖ រូបភាព និងវីដេអូរបស់តេនញ៉ាដ៏វែងមួយក្បាលត្រូវបានបុរសម្នាក់ថត និងយកទៅបង្ហោះចែកចាយពេញបណ្តាញសង្គមថៃ ហើយបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមានចម្ងល់ជាខ្លាំងអំពីប្រវែង និងការរស់នៅរបស់តេនញ៉ាមួយប្រភេទនេះក្នុងករណី ដែលវាមាននៅក្នុងខ្លួនមនុស្ស។ អ្នកដែលបានចែកចាញរូបភាពនិងវីដេអូនេះគឺជាម្ចាស់គណនី Facebook ជនជាតិថៃម្នាក់ ដែលគាត់មានឈ្មោះជាភាសាថា Kritsada រស់នៅក្នុងខេត្ត Udon Thani នៃប្រទេសថៃ។

លោក Kritsada បានឲ្យដឹងថា គាត់បានប្រទះឃើញតេនញ៉ាមួយនេះនៅក្នុងចានបង្គន់ក្រោយគាត់បត់ជើងធំរួច ដែលតេនញ៉ានេះគឺចេញពីខ្លួនគាត់ផ្ទាល់តែម្តង។ ហើយការដែលគាត់យករឿងនេះទៅចែករំលែកក្នុងបណ្តាញសង្គមនោះគឺព្រោះតែគាត់ចង់ឲ្យគេផ្តល់យោបល់មករូបគាត់ថា តើគាត់គួរប្រើប្រាស់មធ្យោបាយអ្វី ឬត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញនៅកន្លែងណា ដើម្បីដោះស្រាយបញ្ហាដែលគាត់កំពុងតែមាននេះ៕
អត្ថបទ៖ ភក្តី