ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យអាណិតមែនទែន! ក្មេងស្រីម្នាក់គ្មានលុយទិញស្បែកជើងដូចគេ ប៉ុន្តែអាចឈ្នះមេដាយមាស ដោយសារយកបង់ស្អិតមករុំធ្វើស្បែកជើង ហើយគូស logo របស់ Nike

    BY autoadmin December 12, 2019
    គួរឱ្យអាណិតមែនទែន! ក្មេងស្រីម្នាក់គ្មានលុយទិញស្បែកជើងដូចគេ ប៉ុន្តែអាចឈ្នះមេដាយមាស ដោយសារយកបង់ស្អិតមករុំធ្វើស្បែកជើង ហើយគូស logo របស់ Nike

    ថ្មីៗនេះក្មេងស្រីអត្តពលិកម្នាក់នៅប្រទេសហ្វីលីពីន បានឈ្នះមេដាយមាសជាច្រើនសម្រាប់សាលារបស់នាងក្នុងឱកាសពិធីបុណ្យកីឡាតាមខេត្ត ទោះបីមិនមានស្បែកជើងរត់ត្រឹមត្រូវក៏ដោយ។ កុមារីនោះឈ្មោះថា Rhea Ballos អាយុ ១១ឆ្នាំ ជាសិស្សសាលាសាលាបឋមសិក្សា Salvacion នៅ Balasan រដ្ឋ Iloilo ប្រទេស ហ្វីលីពីន នាងបានរុំបង់ស្អិតជុំវិញបាតជើងរបស់នាង នៅពេលដែលនាងប្រកួតរត់ប្រណាំងក្នុងកម្មវិធីរបស់ក្រុមប្រឹក្សាកីឡាសាលានៅ Iloilo ដោយសារតែនាងមានជីវភាពខ្វះខាតមិនអាចទិញស្បែកជើងកីឡាបាន។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាកាន់តែអាណិតក្មេងស្រីនោះគឺ ដោយសារនាងបានគូស logo និងពាក្យថា NIKE នៅលើបង់ស្អិតដែលនាងបានរុំលើជើងទាំងសងខាង ហើយនាងបានយកឈ្នះគូប្រកួតជាមួយនឹងជើងទទេនេះ ដែលវាបានជុំរុញចិត្តគ្រប់គ្នាពីសេចក្ដីព្យាយាមមិនចុះចាញ់របស់នាងតូច។

    បើតាមប្រភពព័ត៌មានបរទេសបាននិយាយថា ក្មេងស្រីបានឈ្នះលើវិញ្ញាសា ៤០០ម៉ែត្រ, ៨០០ម៉ែត្រ និង ១,៥០០ម៉ែត្រ។ រឿងរ៉ាវនេះបានចែករំលែកដោយអ្នកលេងហ្វេសប៊ុកឈ្មោះ Predirick B. Valenzuela ដែលគាត់បានបង្ហោះរូបភាពរបស់ក្មេងស្រី ហើយក៏មានអ្នកលេងបណ្ដាញជាច្រើនគិតថា ក្មេងស្រីម្នាក់នេះសមតែទទួលបានស្បែកជើងផ្ទាល់ខ្លួន ហើយថា Nike គួរតែផ្តល់ស្បែកជើងម៉ូដែលនេះដល់នាងតូច ព្រោះថាមើលទៅនាងចូលចិត្តម៉ូដែលនេះណាស់។ អ្នកបញ្ចេញមតិទាំងនោះក៏បាន Mention ឈ្មោះហាងស្បែកជើង ក៏ដូចជាសាខាអ្នកលក់ស្បែកជើងកីឡា ហើយទីបំផុតហាងលក់ស្បែកជើងមួយឈ្មោះថា Titan 22 ក៏បានឃើញការបង្ហោះនោះ។ ជាក់ស្ដែងបន្ទាប់ពីសហស្ថាបនិករបស់ Titan 22 បានឃើញការបង្ហោះនោះភ្លាម គាត់ក៏បានទាក់ទង់ទៅក្មេងស្រី Rhea Ballos ហើយក៏បានទាក់ទងទៅគ្រូរបស់ក្មេងស្រីផងដែរ។ ពួកយើងសង្ឃឹមថា ក្មេងស្រីម្នាក់នោះនឹងទទួលបានជំនួយពីគាត់ឆាប់ៗនេះទៅចុះ៕

    អត្ថបទ៖ លីដា

    Share This Post: