ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកកំពុងបោះឆ្នោត ដើម្បីសម្រេចចិត្តលើនីតិវិធីចោទប្រកាន់ លើរឿងក្តីលោក ត្រាំ ជាមួយអ៊ុយក្រែន

    BY autoadmin December 13, 2019
    សភាអាមេរិកកំពុងបោះឆ្នោត ដើម្បីសម្រេចចិត្តលើនីតិវិធីចោទប្រកាន់ លើរឿងក្តីលោក ត្រាំ ជាមួយអ៊ុយក្រែន

    គណៈកម្មាធិការមួយនៃសភាអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តមាត្រានៃការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការទាក់ទងរបស់គាត់ជាមួយអ៊ុយក្រែន។ គណៈកម្មាធិការតុលាការកំពុងបើកកិច្ចពិភាក្សាថ្ងៃទីពីរ លើបទចោទប្រកាន់ចំនួនពីរដែលត្រូវបានណែនាំដោយក្រុមអ្នកប្រជាធិបតេយ្យ។ លោក ត្រាំ ត្រូវបានគេចោទប្រកាន់ថា បានដាក់សម្ពាធអ៊ុយក្រែនសម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងការស៊ើបអង្កេតចំពោះការប្រព្រឹត្ដរបស់គាត់។

    ក្រុមប្រជាធិបតេយ្យនៅលើគណៈកម្មាធិការនេះអះអាងថា លោកប្រធានាធិបតីគួរតែជាប់ការចោទប្រកាន់។ ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងទាមទារធ្វើវិសោធនកម្ម ដោយនិយាយថា មិនមានភស្តុតាងនៃការធ្វើខុសណាមួយត្រូវបានបង្ហាញនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយគណៈកម្មាធិការនេះត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើនីតិវិធីចោទប្រកាន់រឿងក្តីទាំងពីររបស់លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមអ្នកប្រជាធិបតេយ្យសង្ឃឹមថា នីតិវិធីចោទប្រកាន់នេះនឹងឆ្លងកាត់ពេញសភា ដែលជាកន្លែងដែលពួកគេមានសំឡេងភាគច្រើន ហើយសម្រេចវាយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។

    អត្ថបទ៖ លីដា

    Share This Post: