ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាំងមែន! បុរសម្នាក់អះអាងថា ផោមគាត់មានមហិទ្ធិឬទ្ធិអាចសម្លាប់មូសបានភ្លាមៗក្នុងរយៈចំងាយដល់១០គីឡូម៉ែត្រឯណោះ

    BY autoadmin December 13, 2019
    ខ្លាំងមែន! បុរសម្នាក់អះអាងថា ផោមគាត់មានមហិទ្ធិឬទ្ធិអាចសម្លាប់មូសបានភ្លាមៗក្នុងរយៈចំងាយដល់១០គីឡូម៉ែត្រឯណោះ

    ថ្មីៗនេះមានរឿងយ៉ាងចម្លែក និងគួរឱ្យហួសចិត្តមួយ ដោយបុរសម្នាក់ឈ្មោះថា Joe Rwamirama មកពីទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា មានសមត្ថភាពពិសេសមួយ ដោយគាត់បានអះអាងថា គ្រាន់តែគាត់ផោមភ្លាមមូសនឹងងាប់ភ្លែត ដោយមិនចាំបាច់ប្រើថ្នាំបាញ់មូសអ្វីឡើយ។ ជាមួយនឹងសមត្ថភាពនេះមានក្រុមហ៊ុនផលិតថ្នាំបាញ់មូសចំនួន ២ ក៏បានទាក់ទងមកគាត់ផ្តល់ជាថវិកា ដើម្បីសិក្សាថាតើហេតុអ្វីបានជាក្លិនផោមរបស់គាត់សាហាវយ៉ាងនេះ ដូច្នេះពួកគេនឹងអាចយករូបមន្តនេះ ធ្វើជាធាតុផ្សំថ្នាំបាញ់មូសដែលពួកគេផលិត។

    ផោមរបស់លោក Rwamirama មានឥទ្ធិពលលើមូស ឬសត្វល្អិតដទៃទៀត ក្នុងចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ ឯណោះ។ ពោលគឺនៅក្នុងភូមិរបស់គាត់មិនដែលមានប្រវត្តិមានមូសខាំអ្វីទេ ដោយសារក្លិនផោមរបស់គាតចម្លងពីមូស១ទៅ១ទៀត។ បើតាមសម្ដីរបស់លោក Joe Rwamirama គាត់រៀបរាប់ថា៖ “ខ្ញុំហូបអាហារធម្មតាដូចអ្នកដទៃដែរ ប៉ុន្តែគ្មានសត្វល្អិតណាប៉ះខ្ញុំបានទេ សូម្បីតែសត្វរុយក៏ដោយ។ ខ្ញុំធុំក្លិនដូចបុរសធម្មតា ហើយខ្ញុំងូតទឹករាល់ថ្ងៃ ហើយផោមរបស់ខ្ញុំគឺដូចមនុស្សគ្រប់គ្នាដែរ ហើយវាមានគ្រោះថ្នាក់ដល់សត្វល្អិតតូចៗជាពិសេសមូស”។ គាត់ក៏បាននិយាយកំប្លែងដែរថា៖ “សាកគិតមើលថា បើថ្ងៃណាមួយទិញថ្នាំបាញ់មូស ហើយមានរូបមុខរបស់ខ្ញុំនៅលើនោះ”៕

    អត្ថបទ៖ លីដា

    Share This Post: