ខណៈក្មេងៗដទៃអាយុស្របាលគ្នាកំពុងរៀនវិទ្យាល័យនៅឡើយ តែយុវជនវ័យ១៥ឆ្នាំនេះរៀនដល់ថ្នាក់បណ្ឌិត (PhD) បាត់ទៅហើយ (មានវីដេអូ)
អង់គ្លេស៖ យុវជនវ័យទើបតែមានអាយុ ១៥ ឆ្នាំម្នាក់ បានក្លាយជាបេក្ខជនរៀនថ្នាក់បណ្ឌិត ដែលមានអាយុតិចជាងគេបំផុតនៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសអង់គ្លេស។ យុវជនដែលមានប្រាជ្ញាលឿនមុនអាយុរូបនេះមានឈ្មោះថា Wang Pok Lo មានដើមកំណើតនៅក្នុងក្រុងហុងកុង តែបានផ្លាស់ទៅរស់នៅក្នុងប្រទេសស្កុតឡែនកាលពីឆ្នាំ ២០០៦។ យុវជន Wang Pok Lo បានសិក្សានៅក្នុងវិទ្យាល័យ Queensferry Community High School ក្នុងប្រទេសស្កុតឡេន និងបានប្រលងជាប់តេស្តិ៍គណិតវិទ្យាស្តង់ដារអន្តរជាតិនៅអាយុ ៩ ឆ្នាំ។

រហូតមកដល់ពេលគាត់មានអាយុ ១៥ឆ្នាំ យុវជន Wang Pok Lo បានបំពេញគ្រប់លក្ខខណ្ឌក្នុងការសិក្សាថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យ Edinburgh ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសអង់គ្លេសផងដែរ។ យុវជន Wang Pok Lo បានប្រាប់អ្នកសារព័ត៌មានថា ក្រោយបញ្ចប់ថ្នាក់បណ្ឌិតនេះរួច រូបគាត់នឹងយកចំណេះដឹងទាំងអស់របស់គាត់ទៅបម្រើសង្គមជាតិឲ្យបានទូលំទូលាយបំផុត៕
អត្ថបទ៖ ភក្តី