កំពូលអ្នកប្រដាល់ពិភពលោក Manny Pacquiao បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យហើយ
ហ្វីលីពីន៖ ទីបំផុតទៅកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យហើយ ក្រោយរូបគាត់បានឆ្លៀតពេលដ៏មមាញឹកពីការងារទៅទទួលយកការអប់រំថ្នាក់ឧត្តមសិក្សាមួយនេះអស់រយៈពេលជាច្រើនឆ្នាំ។ ម្ចាស់ជើងឯកលំដាប់ពិភពលោកក្នុងប្រភេទស្ថាប័នចម្រុះរូបនេះបានបង្ហោះរូបភាពនិងសារក្នុងបណ្តាញសង្គមផ្លូវការរបស់គាត់ដែលបង្ហាញថា គាត់បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីសាលកវិទ្យាល័យ Makati ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសហ្វីលីពីនផងដែរ។
សូមបញ្ជាក់ថា កំពូលអ្នកប្រដាល់កណ្ដាប់ដៃមហាទម្ងន់រូបនេះ បានកើតនៅក្នុងគ្រួសារក្រីក្រមួយ ហើយព្រោះតែជីវភាពគាត់ត្រូវចាកចេញពីផ្ទះនៅអាយុ ១៤ ឆ្នាំដើម្បីទៅរកការងារធ្វើ និងពុំទទួលបានការអប់រំដូចក្មេងទទៃឡើយទើបគាត់បញ្ចប់ការសិក្សាយឺតដូចនេះ។ ក្រៅតែពីមានអាជីពជាអ្នកប្រដាល់ វីរបុរសហ្វីលីពីនវ័យ ៤០ ឆ្នាំរូបនេះ មានការងាជាច្រើនទៀតដូចជា អ្នកនយោបាយ តារាសម្តែង អ្នកចម្រៀង និងជាកីឡាករបាល់បោះ (មិនអាជីព) ផងដែរ៕

អត្ថបទ៖ភក្តី