អន្តរជាតិ
រញ្ជួយដីកម្រិត ៦.៩រិចទ័រ នៅប្រទេសហ្វីលីពីន បានសម្លាប់មនុស្ស ៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស
BY autoadmin
December 16, 2019
យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅពេលមានការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារនៅជិតកោះមីនដាណាវ ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ។ បើតាមអាជ្ញាធរនៅទីនោះបានឱ្យដឹងថា នៅក្នុងហេតុការណ៍រញ្ជួយដីនេះមានអ្នកស្លាប់ចំនួន ៧នាក់ បូករួមទាំងក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ផងដែរ ខណៈរាប់សិបនាក់ទៀតរងរបួស។ គួរឱ្យដឹងដែរថា អ្នកស្លាប់ទាំង៧នាក់ សុទ្ធតែស្លាប់ដោយសារមានការបាក់អគារសង្កត់ពីលើទាំងអស់។

មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់លោក Christopher Tan បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ ខណៈពេលនេះអ្នកកំពុងតែបាត់ខ្លួន មិនមានសង្ឃឹមថានៅរស់នោះទេ។ ចំណែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងកូនស្រី ក៏បានស្ថិននៅក្នុងតំបន់មានការរញ្ជួយផងដែរ ប៉ុន្តែគាត់និងក្រុមគ្រួសារមិនមានបញ្ហាអ្វីទេ៕







អត្ថបទ៖ លីដា