ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា គេងលើសពី៩ម៉ោងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ៨៥%

    BY autoadmin December 16, 2019
    ការសិក្សាបង្ហាញថា គេងលើសពី៩ម៉ោងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ៨៥%

    ប្រសិនបើអ្នកចូលចិត្តគេងច្រើននោះ អ្នកប្រហែលជាត្រូវពិចារណាឡើងវិញហើយ ព្រោះវាមិនធ្វើឱ្យអ្នកមានសុខភាពល្អដូចការគិតនោះទេ។ ជាក់ស្ដែងការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវជនជាតិចិនបានបង្ហាញថា ការគេងលើសពី ៩ម៉ោងក្នុងមួយយប់ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ ២៣% បើធៀបនឹងអ្នកគេង ៧ ទៅ ៨ម៉ោង ក្នុងមួយយប់។ វាជាការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងការសិក្សាពីសរសៃប្រសាទ (Neurology) ដែលបានតាមដានបុរស និងស្ត្រីចំនួន ៣១,៧៥០នាក់ ដែលមានអាយុជាមធ្យម ៦២ឆ្នាំ នៅក្នុងរយៈពេល ៦ឆ្នាំ បូករួមទាំងការពិនិត្យរាងកាយ និងប្រមូលទិន្នន័យពីទម្លាប់នៃការគេងរបស់ពួកគេ។

    ជាលទ្ធផលវាបានបង្ហាញថា អ្នកគេងបានត្រឹមតែ ៦ម៉ោង គ្មានសញ្ញាពីហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ ផ្ទុយទៅវិញអ្នកដែលគេងច្រើនលើសពី ៩ម៉ោងវិញទេ ដែលមានហានិភ័យពីជំងឺមួយនេះ។ ក្នុងការសិក្សាដដែលនោះក៏បានរៀបរាប់ដែរថា អ្នកដែលទម្លាប់គេងសម្រាក (nap) លើសពី ៩០នាទី ក៏មានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ២៥% បើធៀបនឹងអ្នកដែលគេងសម្រាកតែ ៣០នាទី ឬតិចជាងនេះ។ មួយវិញទៀតចំពោះក្រុមមនុស្សដែលគេងពេលយប់លើសពី ៩ម៉ោង ហើយសម្រាកថែមពេលថ្ងៃថែមពីលើ ៩០នាទីបន្ថែម មានហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ទៅ ៨៥%។ ដូច្នេះហើយប្រសិនជាអ្នកគិតថា សម្រាកច្រើនធ្វើឱ្យអ្នកអារម្មណ៍ល្អ និងសុខភាពល្អ សូមគិតវាសារជាថ្មី។ សុខភាពរបស់អ្នកល្អបានគឺនៅពេលដែលអ្នកគេងបានគ្រប់ចំនួន ក៏ដូចជាគុណភាពនៃដំណេករបស់អ្នក៕

    អត្ថបទ៖ លីដា

    Share This Post: