ប្រទេសជិតខាងយើងមួយនេះជាប់ជាប្រទេស ដែលចូលចិត្តមើលវេបសាយអាសអាភាសលំដាប់លេខ១ទូទាំងពិភពលោក
ថៃ៖ ការសិក្សាមួយបានបង្ហាញថា មានប្រជាពលរដ្ឋថៃជាច្រើននាក់គឺជាអ្នកគាំទ្រគេហទំព័រសម្រាប់មើលរឿងអាសអាភាស Pornhub ដែលជាគេហទំព័រដ៏មានប្រជាប្រិយភាពមួយនៅលើពិភពលោកផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺថា អ្នកគាំទ្រគេហទំព័រ Pornhub ក្នុងប្រទេសថៃទាំងអស់នោះគឺជាអ្នកគាំទ្រសកម្ម ដែលមានទម្លាប់មើលរឿងក្តៅសាច់ជាប្រចាំ និងមើលក្នុងរយៈពេលដ៏វែងមួយ។ ជាក់ស្តែងទិន្នន័យនៃការសិក្សាបានបង្ហាញថា អ្នកគាំទ្រគេហទំព័រ Pornhub នៅក្នុងប្រទេសថៃទាំងអស់បានចំណាយពេលជាមធ្យម ១១នាទី និង ២១វិនាទី សម្រាប់មនុស្សម្នាក់ ដើម្បីបើកមើលរឿងក្តៅសាច់ជាច្រើនប្រភេទផ្សេងៗគ្នាជាប្រចាំផងដែរ។

លទ្ធផលនៃការសិក្សាបង្ហាញទៀតថា ប្រភេទរឿងក្តៅសាច់ដែលប្រជាពលរដ្ឋថៃចូលចិត្តមើលបំផុតនោះគឺរឿងក្តៅសាច់របស់ជប៉ុន បន្ទាប់មកគឺរឿងក្តៅសាច់របស់កូរ៉េ។ សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅនេះមានការសិក្សាមួយបានរកឃើញថា ថៃគឺជាអ្នកគាំទ្រគេហទំព័រ Pornhub លំដាប់ទី ១៧ នៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះគឺនាំមុខប្រទេសរុស្សីដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងថៃទៅទៀត៕

អត្ថបទ៖ភក្តី
