ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិនប្រៀបដូចជាសត្វខ្លាឃ្មុំអីចឹង មានមាឌធំ និងមានកម្លាំងខ្លាំង តែមិនដែលគំរាមកំហែងគេឡើយ

    BY autoadmin December 23, 2019
    ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិនប្រៀបដូចជាសត្វខ្លាឃ្មុំអីចឹង មានមាឌធំ និងមានកម្លាំងខ្លាំង តែមិនដែលគំរាមកំហែងគេឡើយ

    ចិន៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនគឺលោកស្ត្រី Hua Chunying បានថ្លែងថា ប្រទេសចិនប្រៀបដូចជាសត្វខ្លាឃ្មុំអីចឹង មានមានឌំ មានកម្លាំងខ្លាំង តែជាសត្វដ៏ស្លូតមួយមិនដែលបង្កការគំរាមកំហែងដល់អ្នកណាឡើយ។ ការថ្លែងដូចខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានពីប្រទេសលោកខាងលិចដែលបានរិះគន់ថា ចិនគឺជាគ្រោះថ្នាក់របស់ពិភពលោក។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះមានសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី និងជាអ្នកជំនាញក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់អូស្រ្តាលីម្នាក់បានសរសេរអត្ថបទមួយដោយអះអាងថា​ ភាពរីកចម្រើននៃមានឥទ្ធិពលរបស់ប្រទេសចិននឹងបង្កគ្រោះថ្នាក់ទៅកាន់ពិភពលោកនៅថ្ងៃណាមួយក្នុងពេលអនាគតជាមិនខាន។

    ដើម្បីឆ្លើយតបទៅនឹងការលើកឡើងនេះហើយ ទើបលោកស្រី Hua Chunying បានធ្វើការប្រៀបធៀបប្រទេសចិនជាមួយនឹងសត្វខ្លាឃ្មុំ ដែលចង់បង្ហាញអត្ថន័យថា បើទោះបីជាប្រទេសចិនគឺជាប្រទេសធំ និងមានឥទ្ធិពល តែចិនមិនដែលបង្កជំលោះជាមួយប្រទេសណាមួយ និងបង្កើតបញ្ហាសម្រាប់ពិភពលោកឡើយ។ ចុងក្រោយលោកស្រី Hua Chunying បានអះអាងផងដែរថា ការរីកចម្រើនរបស់ប្រទេសចិននឹងនាំយកភាពជឿនលឿន សេចក្តីសុខ និងការអភិវឌ្ឍន៍ទៅកាន់បណ្តាប្រទេសជាច្រើនក៏ដូចជាពិភពលោកទាំងមូលផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: