ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រង់ចាំអភូតហេតុស្នេហ៍យូរពេក ស្ត្រីម្នាក់ដាច់ចិត្តយកផ្ទះមួយខ្នងនិងរថយន្តទំនើបមួយគ្រឿងទៅសុំបុរសម្នាក់រៀបការ

    BY autoadmin December 18, 2019
    រង់ចាំអភូតហេតុស្នេហ៍យូរពេក ស្ត្រីម្នាក់ដាច់ចិត្តយកផ្ទះមួយខ្នងនិងរថយន្តទំនើបមួយគ្រឿងទៅសុំបុរសម្នាក់រៀបការ

    ចិន៖ សម័យនេះទៅហើយបើស្រ្តីគ្រប់រូបនៅតែរង់ចាំមនុស្សប្រុសទៅសារភាពស្នេហ៍ឬសុំរៀបការមុននោះ សេ្នហាដ៏ពិតប្រាកដមួយប្រហែលជាមិនអាចកើតឡើងនោះទេ។ ជាក់ស្តែងស្ត្រីជនជាតិម្នាក់បានរៀបចំពិធីយ៉ាងពិសេសមួយដើម្បីសុំមិត្តប្រុសរបស់គាត់រៀបការ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺសំណើរបស់នាងបានភ្ជាប់ជាមួយនឹងផ្ទះមួយខ្នងនិងរថយន្តទំនើប BMW មួយគ្រឿងសម្រាប់ជូនមិត្តប្រុសទៀតផង។ ស្រ្តីក្លាហានហ៊ានសុំមនុស្សប្រុសរៀបការមុននេះមានឈ្មោះថា Xiaojing អាយុ ២៤ឆ្នាំ មានការងារជាអ្នកច្នៃម៉ូតនិងត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិច្រើនម្នាក់ផងដែរ។

    ក្នុងវីដេអូបានបង្ហាញថា អ្នកនាង Xiaojing បានរៀបចំកម្មវិធីមួយដែលមានការតុបតែងដូចក្នុងពិធីខួបកំណើតអីចឹង ហើយនាងបានឲ្យគេអញ្ជើញមិត្តប្រុសនាងគឺលោក Xiaoke មកចូលរួមដោយមិនឲ្យគាត់ដឹងថា នាងនឹងមានវត្តមានក្នុងកម្មវិធីនេះទេ។ ក្រោយមកនាងបានយកបាច់ផ្កាយ៉ាងធំភ្ជាប់ជាមួយនឹងប្លង់ផ្ទះនិងកូនសោរថយន្តទំនើប BMW មួយគ្រឿង ទៅជូនមិត្តប្រុសរបស់នាងដោយផ្ទាល់ដៃ​​និងស្នើសុំបុរសកំពូលសំណាងរូបនោះរៀបការតែម្តង។ ចុងក្រោយបុរសជាមិត្តប្រុសក៏ព្រមទទួលសំណើសុំរៀបការមួយនេះដោយគ្មានលក្ខខណ្ឌ ខណៈពួកគាត់បានផ្ដើមស្វែងយល់ចិត្តគ្នាអស់រយៈពេលមួយឆ្នាំហើយ៕

    ” alt=”” />

    អត្ថបទ៖ភក្តី

    Share This Post: