ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី​៣ ​ក្នុងប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែលត្រូវរងការចោទប្រកាន់ទម្លាក់ពីតំណែង

    BY autoadmin December 19, 2019
    លោក ដូណាល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី​៣ ​ក្នុងប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែលត្រូវរងការចោទប្រកាន់ទម្លាក់ពីតំណែង

    ទីបំផុតតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតសម្រេចចិត្ត ធ្វើការចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ហើយបណ្ដឹងក្តីនេះនឹងបញ្ជូនទៅព្រឹទ្ធសភា ដើម្បីសម្រេចថាតើត្រូវដករូបលោកចេញពីតំណែងឱ្យបាននៅដើមឆ្នាំក្រោយ ឬយ៉ាងណា។ កាលពីថ្ងៃពុធសភាដឹកនាំដោយពួកលទ្ធិប្រជាធិបតេយ្យក៏បានពិភាក្សាលើមាត្រាពីរនៃការចោទប្រកាន់លោក ត្រាំ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការយុត្តិធម៌នៃសភាផងដែរ។

    មូលហេតុដែលប្រធានាធិបតីរូបនេះត្រូវរងការចោទប្រកាន់ ពីព្រោះគាត់បានបំពានអំណាចប្រធានាធិបតី ដោយដាក់សម្ពាធអ៊ុយក្រែនដើម្បីទទួលផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងសភាពីការស៊ើបអង្កេតលើការប្រព្រឹត្ដរបស់គាត់។ លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់នេះ។ ប៉ុន្តែយ៉ាងណាគ្មានប្រធានាធិបតីណាម្នាក់ត្រូវបានគេដកចេញពីតំណែងនោះទេ។ ប្រធានាធិបតីអាចត្រូវបានដកតួនាទីបាន លុះត្រាតែទទួលបានការបោះឆ្នោតទម្លាក់ ២/៣ ។ ដោយគណបក្សសាធារណរដ្ឋកាន់កាប់ក្នុងសភាភាគច្រើន ដូច្នេះប្រធានាធិបតីរូបនេះប្រហែលជានឹងត្រូវបានលើកលែង៕

    អត្ថបទ៖ លីដា

    Share This Post: