ឆ្នាំមុនរកលុយពី Youtube បាន២២លានដុល្លារ ឥលូវឆ្នាំ២០១៩នេះ Youtuber វ័យក្មេងរូបនេះកើបលុយបានលើសឆ្នាំមុនទៀត
ក្មេងប្រុសដែលទើបនឹងមានអាយុ ៨ឆ្នាំម្នាក់ បានក្លាយជា Youtuber ដែលអាចរកលុយបានច្រើនជាងគេនៅក្នុងឆ្នាំ ២០១៩ នេះ ពោលគឺមានចំណូលសរុបចំនួន ២៦លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ ក្មេងតូចដែលអាចរកលុយបានយ៉ាងច្រើនេះមានឈ្មោះថា Ryan Guan ហើយ Channel Youtube របស់គេមានឈ្មោះថា “Ryan’s World” បង្កើតឡើងដោយឪពុកម្តាយគេផ្ទាល់តែម្តងនៅក្នុងឆ្នាំ ២០១៥ និងជា Channel ដែលបង្ហោះវីដេអូបង្ហាញអំពីការលេងឧបរកណ៍ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទនិងច្រើនរបៀប។

វីដេអូមួយចំនួនតូចរបស់ Channel “Ryan’s World” មានគេចូលមើលរហូតដល់ជាង ១ ពាន់លានដង ហើយបើសរុបចំនួនអ្នកចូលមើលគ្រប់វីដេអូទាំងអស់មានចំនួនរហូតដល់ ៣៥ ពាន់លានដងឯណោះ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងទៅ កុមារា Ryan Guan ក៏ធ្លាប់គ្រងតំណែងជាអ្នករកប្រាក់តាម Youtube ច្រើនជាងគេដែរ ដោយកាលពីឆ្នាំនោះគេអាចរកប្រាក់បានចំនួន ២២ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ Channel “Ryan’s World” មានអ្នក Subscribe សរុបចំនួន ២២,៩ លាននាក់ ហើយអ្នកចូលទៅទស្សនាវីដេអូក្នុង Channel មួយនេះគឺភាគច្រើនជាក្រុមកុមារតូចៗតែម្តង៕

អត្ថបទ៖ភក្តី