ចិនបញ្ចេញនាវាផ្ទុកយន្តហោះផលិតនៅក្នុងស្រុកដំបូងបង្អស់ ឱ្យចូលបម្រើការជាផ្លូវការដើម្បីបង្កើនកម្លាំងដែនទឹករបស់ខ្លួន
ប្រទេសចិនបានដាក់ចេញនូវនាវាផ្ទុកយន្តហោះ ដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួនឱ្យចូលបម្រើសេវាកម្មជាផ្លូវការ។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា នាវានេះឈ្មោះ សានដុង (Shandong) ត្រូវបានបញ្ជូនឱ្យទៅកងទ័ពជើងទឹក នៅឯកំពង់ផែមួយនៅកោះហៃណាននៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ។ នៅក្នុងពិធីប្រកាសប្រគល់នាវាទៅឱ្យទ័ពជើងទឹកនេះ ត្រូវបានចូលរួមដោយប្រធានាធិបតីលោក ស៊ី ជីនពីង និងបុគ្គលិកយោធាប្រមាណ ៥,០០០នាក់។ សាន់ដុង គឺជានាវាទី២ របស់ប្រទេសចិន ហើយវាត្រូវបានទិញពីអ៊ុយក្រែន និងត្រូវបានកែលម្អមុនពេលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១២។

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា នាវាទម្ងន់ ៦០,០០០តោន មានម៉ាស៊ីនដើរដោយថាមពលមិនមែននុយក្លេអ៊ែរ ហើយអាចផ្ទុកយន្តហោះបានច្រើនជាងនាវាដឹកយន្តហោះដែលពួកគេបានទិញដំបូង។ សានដុងទំនងជាត្រូវបន្ថែមទៅឱ្យកងទ័ពជើងទឹក ដែលប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលប្រទេសចិនជាប់ទាក់ទង នឹងជម្លោះទឹកដីជាមួយប្រទេសជុំវិញ។ ខណៈពេលនេះប្រទេសចិនក៏ត្រូវបានគេរាយការណ៍ដែរថា កំពុងសាងសង់នាវាផ្ទុកយន្តហោះទី៣ មួយទៀត៕





អត្ថបទ៖ លីដា