ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីម្នាក់ត្រូវខូចខួរក្បាល ដោយសារតែវះកាត់សុដន់ខុសបច្ចេកទេស

    BY autoadmin December 20, 2019
    ក្មេងស្រីម្នាក់ត្រូវខូចខួរក្បាល ដោយសារតែវះកាត់សុដន់ខុសបច្ចេកទេស

    អាមេរិក៖ ក្មេងស្រីអាយុ ១៨ឆ្នាំម្នាក់បានខូចខួរក្បាល បន្ទាប់ពីវះកាត់កែសម្ផស្សខុសបច្ចេកទេស។ នារីរងគ្រោះឈ្មោះថា Emmalyn Nguyen នាងបានធ្លាក់ខ្លួនខូចខួរក្បាលនេះ គឺដោយសារតែនាងបានវះកាត់ពង្រីកដើមទ្រូង ដោយបានចំណាយប្រាក់រហូតដល់ទៅ ៦,០០០ដុល្លារអាមេរិក ឯណោះ។ នាងបានទទួលការវះកាត់ពង្រីកដើមទ្រូងនេះ ពីគ្រូពេទ្យម្នាក់ឈ្មោះថា Geoffrey Kim នៅឯ Greenwood Village ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ ខណៈពេលនេះក្រុមគ្រួសាររបស់នាងកំពុងតែដាក់ពាក្យបណ្ដឹងប្ដឹងគ្រូពេទ្យដែលវះកាត់ឱ្យនាង Emmalyn ។

    ម្ដាយនារីរងគ្រោះឈ្មោះ Lynn Fam បាននិយាយថា ដំបូងឡើយកូនរបស់គាត់បានទទួលយកការវះកាត់ដើមទ្រូង ព្រោះថារឿងបែបនេះវាជារឿងធម្មតារបស់នារីវ័យក្មេងសម័យនេះ។ ក្រោយមកកូនរបស់គាត់ក៏បានទទួលយកការវះកាត់ជាមួយគ្រូពេទ្យ ហើយជាធម្មតាការវះកាត់ពង្រីកសុដន់នេះប្រើពេលប្រហែល ២ម៉ោង ប៉ុណ្ណោះ ប៉ុន្តែកូនរបស់គាត់ ​Emmalyn បាននៅក្នុងបន្ទប់វះកាត់នោះទល់ល្ងាច។ ម្ដាយរបស់នាងពេលនោះមានការបារម្ភខ្លាំងណាស់ ព្រោះគាត់ក៏ធ្លាប់ធ្វើដើមទ្រូងនេះដែរ ប៉ុន្តែវាមិនដែលយូរបែបនេះទេ។ លុះក្រោយមកទើបគ្រូពេទ្យបានប្រាប់ម្ដាយនាង Emmalyn ថា ពួកគេមិនទាន់អាចវះកាតឱ្យនាងតាមការគ្រោងទុកនោះទេ ដោយសារតែនាងមានចង្វាក់បេះដូងលោតខ្សោយ ប៉ុន្តែនាងនៅក្មេងរឹងមាំ ដូច្នេះនាងនឹងឆាប់ភ្ញាក់ដឹងខ្លួនវិញ នាងមិនមានកើតអ្វីនោះទេ។

    ប៉ុន្តែយ៉ាងណាការពិតមិនដូចមាត់គ្រូពេទ្យនិយាយនោះទេ នាង Emmalyn Nguyen បានគាំងបេះដូង (cardiac arrest) បន្ទាប់មកក៏បានធូរស្រាលពេលធ្វើ CPR រួច ប៉ុន្តែភ្លាមនោះក៏គាំងបេះដូងម្ដងទៀត។ ថ្វីបើនាង Emmalyn មានអាការខ្សោយយ៉ាងណាក្ដីគ្រូពេទ្យ Geoffrey Kim មិនបានទាក់ទងមក ៩១១ ឱ្យទាន់ពេលនោះទេ លុះក្រោយមក ៥ម៉ោង ទើបពួកគេធ្វើការទាក់ទងរករថយន្តសង្គ្រោះបន្ទាន់។ ទីបំផុតម្ដាយរបស់នាងក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ ប៉ុន្តែយ៉ាងណាក៏ដោយវាហាក់ដូចជាយឺតពេលសម្រាប់នាង។ នាង Emmalyn Nguyen ពេលនេះមិនអាចកម្រើកខ្លួន បរិភោគអាហារ និយាយ និងងើបដើរបាននោះទេ នាងពេលនេះដូចជាមនុស្សរុក្ខជាតិ ហើយនាងទំនងជានឹងរស់នៅបែបនេះពេញមួយជីវិតទៀតផង៕

    អត្ថបទ៖ លីដា

    Share This Post: