ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសឥណ្ឌូនេស៊ីហើយ

    BY autoadmin December 20, 2019
    ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសឥណ្ឌូនេស៊ីហើយ

    ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសអាស៊ីចុងក្រោយបង្អស់ ដែលប្រឈមនឹងការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាវីរុសធ្វើឱ្យជ្រូកងាប់ និងកំពុងបំផ្លាញកសិករនៅទូទាំងតំបន់អាស៊ី។ កាលពីថ្ងៃពុធក្រសួងកសិកម្មឥណ្ឌូនេស៊ីបាននិយាយថា សត្វជ្រូកជិត ៣០,០០០ក្បាល បានងាប់ដោយសារជំងឺនេះ នៅភាគខាងជើងកោះស៊ូម៉ាត្រា។ វីរុសនេះត្រូវបានគេរំពឹងថា នឹងបំផ្លាញហ្វូងជ្រូកជាងពាក់កណ្តាលនៃប្រទេសចិននៅឆ្នាំនេះ។ ចំណែកការផ្ទុះឡើងនៅអាស៊ីអាគ្នេយហ៍ថ្មីៗនេះក៏គួរឱ្យព្រួយបារម្ភខ្លាំងណាស់ដែរ ដូចជាកម្ពុជា, ថៃ, ឡាវ និងវៀតណាម សុទ្ធតែរងផលប៉ះពាល់។

    ប្រទេសអូស្រ្តាលីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងណាស់ដែរ ដោយពួកគេក៏កំពុងចាត់វិធានការបាញ់ជីវឧស្ម័ន ដើម្បីការពារកុំឱ្យមានការរាលដាល។ ទោះបីជាវាគ្មានគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ជំងឺនេះអាចសម្លាប់ជ្រូកក្នុងរយៈពេលពីរបីថ្ងៃ ហើយអត្រានៃការស្លាប់អាចឡើងដល់ ១០០% នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក (OIE) ។ វីរុសនេះមានភាពធន់ខ្លាំងណាស់ ហើយអាចនៅក្នុងសាច់ងាប់បាន ៧ថ្ងៃ និងអាចនៅបានរាប់ខែ ប្រសិនបើសាច់ជ្រូកមានជំងឺទាំងនោះត្រូវបានបង្កកក្នុងទូទឹកកក៕

    អត្ថបទ៖ លីដា

    Share This Post: