ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកហ្មង! Bottega Veneta បញ្ចេញកាតាឡុកស្បែកជើងថ្មី ដែលច្នៃយកម៉ូតតាមមីកញ្ចប់

    BY autoadmin December 20, 2019
    ប្លែកហ្មង! Bottega Veneta បញ្ចេញកាតាឡុកស្បែកជើងថ្មី ដែលច្នៃយកម៉ូតតាមមីកញ្ចប់

    កាតាឡុកសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២០ របស់ Bottega Veneta បានចេញផ្សាយហើយ ដែលវាកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មានទាំងការសរសើរ និងការចំអក ដោយសារតែមួយក្នុងចំណោមរូបភាពកាតាឡុកទាំងនោះ វាដូចទៅនឹងមីជប៉ុន (Ramen) ខ្លាំងពេក។ វាជាគំនិតរចនាមួយដែលអាចនិយាយបានថាច្នៃប្រតិដ្ឋ ដោយសារថាកន្លងមកមី គឺមានប្រជាប្រិយភាពខ្លាំងណាស់។ ពិសេសមួយទៀតគឺថា មីគឺជាអាហារដោះទាល់មួយ សម្រាប់សិស្សនិស្សិតដែលដាច់លុយចាយឱ្យដល់ចុងខែ។

    ជាក់ស្ដែងស្បែកជើងកែងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីគណនី Instagram ឈ្មោះថា Diet Prada បានចែករំលែកការប្រៀបធៀបស្បែកជើង ទៅនឹងមីជប៉ុននេះ ហើយវាទទួលបានការចុច Like ដល់ទៅជាង ៨០,០០០ឯណោះ។ នៅក្រោមការបង្ហោះក៏មានអ្នកឱ្យមតិមួយចំនួននិយាយថា វាមិនសមរម្យព្រោះថាវាជាអាហារប្រពៃណី និងមានអ្នកខ្លះទៀតយល់ថា គួរឱ្យចាប់អារម្មណ៍ ហើយក៏មានខ្លះទៀតចំអកថា ស្បែកជើងនេះគួរតែមានរសជាតិសាច់មាន់ទើបពួកគេនឹងទិញ ល ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុន Bottega Veneta មិនទាន់បានប្រកាសពីតម្លៃស្បែកជើង ឬពេលណាដែលពួកគេចេញលក់ជាផ្លូវការនោះទេ។

    អត្ថបទ៖ លីដា

    Share This Post: