ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងមួយនៅប្រទេសអូស្រ្តាលី រងរលកកំដៅយ៉ាងខ្លាំងរហូតផ្លូវថ្នល់ក្រាលកៅស៊ូត្រូវរលាយ

    BY autoadmin December 20, 2019
    ក្រុងមួយនៅប្រទេសអូស្រ្តាលី រងរលកកំដៅយ៉ាងខ្លាំងរហូតផ្លូវថ្នល់ក្រាលកៅស៊ូត្រូវរលាយ

    អូស្រ្តាលី៖ ​ក្នុងរយៈពេលប៉ុន្មានថៃ្ងនេះគេសង្កេតឃើញថា សីតុណ្ណភាពហាក់កើនឡើងកំដៅជាខ្លាំងរហូតតំបន់ខ្លះសីតុណ្ហភាពបានកើនដល់កម្រិតត្រូវប្រកាសអាសន្នទៀតផង។ យោងតាមរបាយការណ៍សីតុណ្ហភាពពិភពលោកបានឲ្យដឹងថា រលកកំដៅរបស់ភពផែនដីបានកើនឡើងធម្យម ១ =អង្សាសេ (គិតជាមធ្យមនៃគ្រប់ប្រទេសទេសនិងគ្រប់តំបន់នៅលើពិភពលោក) ដោយឡែកតំបន់ខ្លះនិងប្រទេសខ្លះសីតុណ្ណភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយដែលមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិសាស្រ្ត។

    ជាក់ស្តែងក្រុង Adelaide ក្នុងភាគខាងត្បូងប្រទេសអូស្ត្រាលី សីតុណ្ហភាពបានកើនដល់ ៤៩,៩ អង្សាសេ រហូតធ្វើឲ្យផ្លូវថ្នល់ក្រាលកៅស៊ូ ត្រូវរលាយអស់ទៀតផង។ គេនៅចាំបានថា ក្រុង Adelaide ធ្លាប់មានសីតុណ្ហភាពខ្ពស់បំផុតត្រឹម ៤៦ អង្សាសេប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានព្យាករណ៍ថា រលកកំដៅនឹងថយចុះទៅវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយគេរំពឹងថាការកើនឡើងកំដៅក្នុងរយៈពេលខ្លីដូចនេះនឹងមិនបង្កឲ្យមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិធ្ងន់ធ្ងរនោះទេ៕

    អត្ថបទ៖ភក្តី

    Share This Post: