ប្រទេសចិនទំនងនឹងកំពុងបើកភ្លើងខៀវដល់ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា
សព្វថ្ងៃនេះអាពាហ៍ពិពាហ៍ភេទដូចគ្នាបានក្លាយជាប្រធានបទក្ដៅនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីអ្នកនាំពាក្យសភាជាន់ទាបប្រទេសចិនបានលើកឡើងពីបញ្ហានេះកាលពីថ្ងៃសុក្រ។ តំណាងគណៈកម្មាធិការកិច្ចការច្បាប់នៃសភាតំណាងប្រជាជនជាតិចិនបាននិយាយថា ក្នុងរយៈពេលមួយខែពួកគេបានស្នើសុំមតិយោបល់ពីសាធារណជន ទាក់ទងនឹងការផ្លាស់ប្តូរក្រមរដ្ឋប្បវេណីរបស់ប្រទេស ហើយបានទទួលបានការឆ្លើយតបតាមអនឡាញចំនួន ២៣៧,០៥៧ និងជាលាយលក្ខណ៍អក្សរចំនួន ៥,៦៣៥ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងចំណោមបញ្ហាដែលត្រូវបានដោះស្រាយនៅក្នុងការផ្តល់មតិនេះ គឺការបញ្ជាក់បន្ថែមអំពីវិសាលភាពនៃសាច់ញាតិជិតស្និទ្ធ ការកែលម្អទ្រព្យរួមរបស់ប្តីប្រពន្ធ និងការធ្វើឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។
ការលើកឡើងអំពីប្រធានបទអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នានេះ បានចាប់ផ្តើមនៅលើ Weibo ហើយវាក៏បានក្លាយជាប្រធានបទក្ដៅយ៉ាងឆាប់រហ័ស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺមានមនុស្សជាច្រើនបានគាំទ្រមតិនេះ ហើយក៏មានអ្នកបោះឆ្នោតជាច្រើនគាំទ្រដ៏លើសលប់ចំពោះសមភាពអាពាហ៍ពិពាហ៍ ថ្វីបើប្រទេសនេះតឹងរឹងចំពោះអ្នកស្រឡាញភេទដូចគ្នាក៏ដោយ។ គួររំលឹកដែរថា នៅឆ្នាំនេះតៃវ៉ាន់បានក្លាយជាទឹកដីដំបូងគេនៅអាស៊ី ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ប៉ុន្តែនៅចិនវិញគេកាត់ចោលសូម្បីតែឈុតឆាកអ្នកស្រឡាញភេទដូចគ្នាចេញពីរឿង Bohemian Rhapsody ៕
អត្ថបទ៖ លីដា
