ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនជាង ៣០០,០០០គ្រួសារ នៅប្រទេសម៉ាឡេស៊ីកំពុងខ្វះខាតទឹកប្រើប្រាស់ ដោយសាររោងចក្រផលិតទឹកស្អាតរបស់ពួកគេត្រូវបានបំពុល

    BY autoadmin December 23, 2019
    ប្រជាជនជាង ៣០០,០០០គ្រួសារ នៅប្រទេសម៉ាឡេស៊ីកំពុងខ្វះខាតទឹកប្រើប្រាស់ ដោយសាររោងចក្រផលិតទឹកស្អាតរបស់ពួកគេត្រូវបានបំពុល

    ម៉ាឡេស៊ី៖ ថ្មីៗនេះរោងចក្រផលិតទឹកស្អាត Sungai Semenyih និង Bukit Tampoi ត្រូវបានបិទទ្វារ ដោយសារតែរោងចក្រទាំង២ ត្រូវបានបំពុលដោយសារធាតុពុលម៉្យាងដែលមានក្លិនស្អុយ ហើយមកទល់ពេលនេះវានៅតែកំពុងបិទទ្វារនៅឡើយទេ។ បើយោងតាមអ្នកត្រួតពិនិត្យគុណភាពទឹកក្រុមហ៊ុន Pengurusan Air Selangor បាននិយាយថា ការបំពុលទឹករបស់រោងចក្រទាំង២ បានឈានដល់ក្នុងកម្រិត ២តោន នៅថ្ងៃនេះ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងស្តារវាឡើងវិញចាប់តាំងពីថ្ងៃសៅរ៍ក៏ដោយ។ ការបំពុលទឹកនេះកំពុងតែធ្វើឱ្យរំខានដល់គ្រួសារជាង ៣០០,០០០ នៅក្នុងរដ្ឋ Selangor ដែលធ្វើឱ្យអាជ្ញាធរត្រូវចាត់វិធាការផ្ដល់ទឹកជាបន្ទាន់។

    កាលពីថ្ងៃសៅរ៍សប្តាហ៍មុនមានសេចក្តីរាយការណ៍ថា រោងចក្រផលិតទឹកទាំង ២ ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការបំពុលមានក្លិនស្អុយ ដែលបង្កឡើងដោយមនុស្សដែលមិនទទួលខុសត្រូវ ដោយពួកគេបានបោះចោលកាកសំណល់ខុសច្បាប់ទៅក្នុងប្រភពទឹករបស់រោងចក្រ Sungai Semenyih ។ នេះមិនមែនជាលើកទី១ទេ ដែលហេតុការណ៍បំពុលទឹកបានកើតឡើងនៅក្នុងរដ្ឋក្នុងឆ្នាំនេះ។ សូម្បីតែកាលពីខែកក្កដា អ្នកប្រើប្រាស់ប្រហែល ១លាននាក់ នៅក្នុងតំបន់ចំនួន ១,១៣៣ នៅ Klang Valley ក៏ត្រូវបានរងគ្រោះដោយការរំខានដល់ការផ្គត់ផ្គង់ទឹក ដោយសារតែការបំពុលប្រភពទឹកមិនទាន់ចម្រោះនៅ Sungai Selangor ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: