បុរសម្នាក់យកដបតូចមួយរុកចូលក្នុងរន្ធគូទ ដោយសារតែរមាស់ខ្លាំងពេក តែរុកជ្រុលដៃធ្វើឲ្យដបនោះចូលទៅក្នុងគូទតែម្តង
ចិន៖ បុរសម្នាក់ត្រូវបានគេពិនិត្យឃើញថា មានដបតូចមួយជាប់នៅក្នុងរន្ធគូទរបស់គាត់ ដែលហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងក្រោយបុរសជាជនរងគ្រោះព្យាយាមយកដបនោះទៅអេះគូទ ហើយក៏ជ្រុលដៃរុញដបនោះចូលទៅក្នុងរន្ធគូថតែម្តង។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Wen ។
ប្រភពខាងលើបានបញ្ជាក់ថា ដបតូចនោះជាដបសម្រាប់ដាក់ថ្នាំលាបពេលមានសត្វមូសខាំ (ថ្នាំលាបបែបបុរាណចិន) មានប្រវែង ៧ អ៊ីញ (ជិត ១៨សង់ទីម៉ែត្រ) និងទំហំអង្កត់ផ្ចិត ២ អ៊ីញ (៥ សង់ទីម៉ែត្រ)។ បើតាមសំដីរបស់បុរសជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់ស្រាប់តែមានអាការៈរមាស់រន្ធគូទជាខ្លាំង ហើយភ្លាមនោះក៏បានទាញយកដបដាក់ថ្នាំខាងលើមករុកចូលនិងដកចេញចុះឡើងៗក្នុងរន្ធគូទដើម្បីឲ្យបាត់រមាស់ តែជាអកុសលគាត់បានរុកដបនោះជ្រុលដៃហើយវាក៏បានចូលទៅជាប់ក្នុងរន្ធគូទតែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ ហើយរហូតមកទល់នឹងពេលនេះវេជ្ជបណ្ឌិតបានជួយសង្គ្រោះគាត់ដោយជោគជ័យហើយ៕


អត្ថបទ៖ ភក្តី
