អន្តរជាតិ
កំពូលចោរ! ផ្លោះរបងចូលផ្ទះគេ ហើយលបៗលួចតែលីអូរបស់ស្រីៗ របស់ផ្សេងមិនខ្ចីយក (មានវីដេអូ)
BY autoadmin
December 23, 2019
ម៉ាឡេស៊ី៖ វីដេអូនៃសកម្មភាពរបស់ចោរម្នាក់ត្រូវបានគេយកទៅបង្ហោះពេញបណ្ដាញសង្គមម៉ាឡេស៊ី អមជាមួយនឹងមតិហួសចិត្តផង និងអស់សំណើចផងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរាប់លាននាក់។ វីដេអូនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានប្រជាពលរដ្ឋម៉ាឡេស៊ីចែករំលែកតៗគ្នាក្នុងបណ្តាញសង្គម ខណៈអត្តសញ្ញាណរបស់ចោរមិនត្រូវបានគេស្គាល់ឡើយ។

ក្នុងវីដេអូបានបង្ហាញថា ចោរចម្លែករូបនេះបានផ្លោះរបងចូលទៅក្នុងផ្ទះមួយដើម្បីធ្វើសកម្មភាពលួច តែគេមិនបានលួចវត្ថុមានតម្លៃអ្វីនោះទេ ពោលគឺលួចតែខោក្នុងរបស់មនុស្សស្រីប៉ុណ្ណោះ។ អ្វីកាន់តែហួសចិត្តនោះគឺថា មុននឹងលួចចោររូបនោះបានពិនិត្យមើលខោក្នុងទាំងនោះយ៉ាងល្អិតល្អន់មិនមែនលួចឲ្យតែបានៗនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី