ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបង្ហាញពហុកីឡដ្ឋានជាតិថ្មីរបស់ខ្លួន ដើម្បីត្រៀមខ្លួនទទួលកីឡាអូឡាំពិកឆ្នាំ២០២០

    BY autoadmin December 23, 2019
    ជប៉ុនបង្ហាញពហុកីឡដ្ឋានជាតិថ្មីរបស់ខ្លួន ដើម្បីត្រៀមខ្លួនទទួលកីឡាអូឡាំពិកឆ្នាំ២០២០

    នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រារព្វពិធីអបអរសាទរមួយ កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ បន្ទាប់ពីការសាងសង់កីឡដ្ឋានជាតិថ្មីមួយនៅក្នុងទីក្រុងតូក្យូត្រូវបានបញ្ចប់។ ពហុកីឡដ្ឋានជាតិថ្មីនេះ (National Stadium) នឹងក្លាយជាកន្លែងសម្រាប់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ ពោលគឺសម្រាប់ទទួលការប្រកួតកីឡាធំៗនៅឆ្នាំ២០២០ និងមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៦៨,០០០នាក់។ សម្រាប់ព្រឹត្តិការណ៍ដំបូងដែលនឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋាននេះ គឺពានរង្វាន់អធិរាជជប៉ុន JFA លើកទី៩៩ (Emperor’s Cup JFA 99th Japan Football Championship) ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ។

    អត្ថបទ៖ លីដា

    Share This Post: