ម្ចាស់ក្សត្រី Elizabeth II ប្រកាសរើសអ្នកកាន់គណនីបណ្តាញសង្គមរបស់ទ្រង់ ឯប្រាក់ខែវិញញាក់សាច់តែម្តង
បណ្តាញសង្គមគឺបានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប រាប់ចាប់តាំងពីប្រជាពលរដ្ឋទូទៅ អ្នករកស៊ី អ្នកនយោបាយ និងបុគ្គលល្បីៗផងដែរ។ បណ្ដាញសង្គមជាមធ្យោបាយដ៏ល្អមួយសម្រាប់ទំនាក់ទំនង ផ្សព្វផ្សាយ និងផ្សារភ្ជាប់បុគ្គលម្នាក់ៗទៅកាន់សង្គម។ ព្រោះភាពសំខាន់ដូចខាងលើនេះហើយ ទើបម្ចាស់ក្សត្រី Elizabeth II ក៏សម្រេចព្រះទ័យនឹងប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ទ្រង់ផងដែរ។ តាមសេចក្តីប្រកាសផ្លូវមួយបានបញ្ជាក់ថា ទ្រង់ត្រូវការប្រធានគ្រង់គ្រងផ្នែកឌីជីថលម្នាក់ដើម្បីគ្រប់គ្រង និងដំណើរការគ្រប់គណនីបណ្តាញសង្គមរបស់ទ្រង់។

សេចក្តីប្រកាសមួយនេះក៏បានបញ្ជាក់ផងដែរថា ប្រធានគ្រង់គ្រងផ្នែកឌីជីថលដែលគេកំពុងតែស្វែងរកនេះអាចទទួលបានប្រាក់ឈ្នួលរហូតដល់ចំនួន ៥០ ០០០ ផោន (៦៤ ៧២២ ដុល្លារ) ក្នុងមួយឆ្នាំ ឬ ៤ ២០០ ផោន (៥ ៤៣៦ ដុល្លារអាមេរិក) ក្នុងមួយខែ រួមបញ្ជូលទាំងរបបអាហារដោយមិនគិតថ្លៃ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា មានមនុស្សប៉ុន្មាននាក់បានដាក់ពាក្យធ្វើការងារខាងលើនេះ ហើយបើលោកអ្នកចាប់អារម្មណ៍អាចទំនាក់ទំនងបានតាមរយៈអាសយដ្ឋាន Royal Family’s own official website៕
អត្ថបទ៖ ភក្តី
