ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងតូចម្នាក់ស្ទើរស្លាប់បាត់បង់ជីវិត ដោយសារច្រឡំលេបថ្មពិលអស់ ២០ ដោយគិតថាវាជាស្ករគ្រាប់

    BY autoadmin December 24, 2019
    ក្មេងតូចម្នាក់ស្ទើរស្លាប់បាត់បង់ជីវិត ដោយសារច្រឡំលេបថ្មពិលអស់ ២០ ដោយគិតថាវាជាស្ករគ្រាប់

    អូស្ត្រាលី៖ ក្មេងតូចងាយនឹងកើតមានគ្រោះថ្នាក់ណាស់ ប្រសិនបើលោកអ្នកជាឪពុកម្តាយខ្វះការប្រុងប្រយ័ត្នតែបន្តិច។ ជាក់ស្តែងក្មេងតូចអាយុ ២ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានច្រឡំលេបថ្មពិលតូចៗចូលទៅក្នុងពោះចំនួន ២០ គ្រាប់ដោយកុមាររងគ្រោះគិតថា ថ្មពិលទាំងនោះជាស្ករគ្រាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី។ ស្ត្រីជាម្តាយកុមាររងគ្រោះបានប្រាប់ឲ្យដឹងថា​ វាគឺជាកំហុសរបស់គាត់ ដែលគាត់បានយកថ្មពិលប្រើរួចជាច្រើនគ្រាប់ទៅទុកចោលនៅលើតុក្បែរប្រអប់ដាក់ស្ករគ្រាប់ ហើយភេ្លចខ្លួនក៏បណ្ដោយឲ្យកូនតូចអាចទៅយកថ្មពិលទាំងនោះមកលេបបាន។

    ភ្លាមៗក្រោយកើតហេតុ កុមាររងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រើវិធីជាច្រើនដើម្បីយកថ្មពិលចេញមកក្រៅវិញបានមួយចំនួន ហើយមួយចំនួនទៀតគឺស្ថិតនៅក្នុងពោះកុមារដដែលរហូតមកទល់នឹងពេលនេះ។ យ៉ាងណាក្តី គេបានឲ្យកុមាររងគ្រោះញ៉ាំថ្នាំម្យ៉ាងដើម្បីសម្រួលដល់ការបត់ជើងហើយគេសង្ឃឹមថា ថ្មពិលទាំងនោះអាចនឹងចេញមកតាមលាមកបាន តែបើក្នុងករណីវាមិនចេញមកទេ ថ្មពិលនឹងបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពកុមារ៕

    អត្ថបទ៖ ភក្តី

    Share This Post: