ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃត្រូវត្រៀមខ្លួនប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ

    BY autoadmin December 24, 2019
    ប្រទេសថៃត្រូវត្រៀមខ្លួនប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ

    នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា គ្រោះរាំងស្ងួតនៅថៃនឹងក្លាយជាគ្រោះអាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ និងមានរយៈពេលរហូតដល់ខែឧសភា ឆ្នាំ២០២០។ លោក Kornrawee Sitthichivapak អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការបាននិយាយកាលពីថ្ងៃច័ន្ទថា ខេត្តចំនួន ៤៣ នៅភាគខាងជើង ភាគឦសាន និងតំបន់ភាគកណ្តាលនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយរយៈពេលដ៏សំខាន់បំផុតគឺខែមករា និងកុម្ភៈ ដោយសារការស្តុកទឹកមានកម្រិតទាប។ វាមិនទំនងជាមានភ្លៀងធ្លាក់ទេរហូតដល់ខែឧសភា ដោយសារសីតុណ្ហភាពខ្ពស់ និងស្ថានភាពអាកាសធាតុ ដែលគេស្គាល់ថាអេលនីណូ (El Nino) ហើយភ្លៀងធ្លាក់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មានដែលធ្លាប់បានកត់់ត្រាគឺនៅឆ្នាំ១៩៧៩។

    ដូច្នេះកសិករថៃត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងបញ្ហាលំបាកក្នុងឆ្នាំ២០២០ ខណៈអ្នកព្យាករណ៍និយាយថា ភាពរាំងស្ងួតនឹងមានសភាពធ្ងន់ធ្ងរជាងធម្មតា។ រដូវប្រាំងមានពេលវេលាយូរនឹងធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះទាប ដែលជំរុញឱ្យតម្លៃរបស់ពួកគេឡើងខ្ពស់។ ទោះយ៉ាងណាប្រាក់ចំណូលកសិកម្មទូទៅត្រូវបានកំណត់ថា នឹងធ្លាក់ចុះព្រោះគ្រោះរាំងស្ងួតនឹងបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានផ្សេងៗដល់កសិករដែលជាអ្នកប្រើប្រាស់ផងដែរ។ បញ្ហានេះនឹងជះឥទ្ធិពលដល់អំណាចទិញរបស់គ្រួសារកសិកម្ម ដែលមានចំនួន ១ ភាគ ៣ នៃប្រជាជនថៃ៕

    អត្ថបទ៖ លីដា

    Share This Post: