អន្តរជាតិ
ស្លាប់២៦នាក់ និងរបួស១៣នាក់ នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ចូលជ្រោះជម្រៅ ១៥០ម៉ែត្រ ក្នុងប្រទេសឥណ្ឌូនេស៊ី
BY autoadmin
December 24, 2019
យ៉ាងហោចណាស់មនុស្សចំនួន ២៦នាក់ បានស្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចុះជ្រោះដ៏ជ្រៅ ហើយចូលទៅទន្លេមួយក្នុងប្រទេសឥណ្ឌូនេស៊ី។ រថយន្តក្រុងក្រុងនោះមានផ្ទុកអ្នកដំណើរចំនួន ៥០នាក់ នៅពេលដែលវាបានធ្លាក់ចូលក្នុងជ្រោះជម្រៅ ១៥០ម៉ែត្រ កាលពីយប់ថ្ងៃច័ន្ទ។ រថយន្ដក្រុងបានចាកចេញពីទីក្រុង Bengkulu ហើយកំពុងធ្វើដំណើរទៅកាន់ Palembang នៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងត្បូង។ ខណៈពេលនេះក្រុមអ្នកជួយសង្គ្រោះប្រមាណ ១២០នាក់ កំពុងស្វែងរកអ្នកនៅរស់ ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។



អត្ថបទ៖ លីដា