ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ និយាយថា គាត់នឹងរង់ចាំទទួលកាដូបុណ្យណូអែលពីទីក្រុងព្យុងយ៉ាង ថាវានឹងគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា

    BY autoadmin December 25, 2019
    លោក ដូណាល់ ត្រាំ និយាយថា គាត់នឹងរង់ចាំទទួលកាដូបុណ្យណូអែលពីទីក្រុងព្យុងយ៉ាង ថាវានឹងគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងដោះស្រាយនូវរាល់ “ភាពភ្ញាក់ផ្អើល” ចេញពីកូរ៉េខាងជើង។ លោក ត្រាំ បានសំដៅទៅលើការគំរាមកំហែងថ្មីៗរបស់ក្រុងព្យុងយ៉ាង នៅពេលដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯ Florida រីសត កាលពីថ្ងៃអង្គារ។ លោក ត្រាំ បាននិយាយថា៖ “ចាំមើលថានឹងមានអ្វីកើតឡើង។ ខ្ញុំនឹងដោះស្រាយពួកវាទៅតាមហ្នឹង”។ លោកក៏បាននិយាយផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងឱ្យកាដូជាថូផ្កាដ៏ស្រស់ស្អាតមួយ មិនមែនជាការសាកល្បងមីស៊ីលឡើយ។

    ក្រឡេកទៅមើលខាងកូរ៉េខាងជើងវិញ ពួកគេបានកំណត់ថ្ងៃចុងឆ្នាំជាថ្ងៃកំណត់សម្រាប់អាមេរិក ដើម្បីដកទណ្ឌកម្ម ឬធ្វើសម្បទានផ្សេងទៀតនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ។ ក្រុងព្យុងយ៉ាងក៏បានព្រមានដែរថា វាអាស្រ័យលើសហរដ្ឋអាមេរិកទាំងស្រុងនូវអ្វីដែលជាអំណោយបុណ្យណូអែល។ ជាក់ស្ដែកលោក ត្រាំ ក៏ទើបតែនិយាយថា អាមេរិកអាចប្រើកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងដែរ! ដូច្នេះមានតែរង់ចាំមើលថាតើក្រុងព្យុងយ៉ាងឱ្យកាដូអ្វីទៅក្រុងវ៉ាស៊ីនតោន៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay