តុលាការចិនកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលផឹកស៊ីស្រវឹងដុតខារ៉ាអូខេគេចោល និងបណ្តាលឲ្យមនុស្ស១៨នាក់បានស្លាប់
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្មីៗនេះ ក្រោយជនល្មើលរូបនេះត្រូវបានគេឃុំខ្លួនជាច្រើនខែមកហើយជុំវិញករណីឃាតកម្មដ៏ឃោឃៅមួយបង្កឲ្យមានមនុស្ស ១៨ នាក់ស្លាប់បាត់បង់ជីវិត។ គួរម្លឹកជូនថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះជនល្មើស ដែលមានឈ្មោះថា Liu Chunlu អាយុ ៣២ឆ្នាំ បានទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន លុះផឹកស៊ីស្រវឹងជោគជាំជនល្មើលបានបញ្ជាឲ្យនារីបម្រើការងារនៅក្នុងខារ៉ាអូខេធ្វើរឿងជាច្រើន ដែលពួកនាងមិនពេញចិត្តធ្វើទាល់តែសោះ។

ការបដិសេដមិនព្រមធ្វើតាមការបញ្ជានេះហើយទើបធ្វើឲ្យជនល្មើសខឹងជាខ្លាំង ហើយភ្លាមនោះគាត់បានទៅបូមសាំងពីម៉ូតូរបស់គាត់ និងយកទៅចាក់ដុតខារ៉ាអូខេនោះតែម្តង។ អគ្គីភ័យបានសម្លាប់មនុស្សប្រុសចំនួន ១៥ នាក់ និងស្រ្តីចំនួន ៣ នាក់ ហើយក្រោយកើតហេតុភ្លាមជនល្មើសបានឃុំខ្លួនអស់ជាច្រើនខែ ហើយកាលពីពេលថ្មីនេះទៀតតុលាការចិនបានសម្រេចយកជនល្មើសទៅប្រហារជីវិតតែម្តង ដើម្បីឲ្យសាច់ញាតិជនរងគ្រោះស្ងប់ចិត្ត៕
អត្ថបទ៖ ភក្តី

