ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ពីដើមឆ្នាំ២០២០តទៅ ប្រទេសថៃហាមឃាត់មិនឱ្យមានការលក់ និងការផលិតនូវគ្រឿងសម្អាង ដែលមានភាគល្អិត Microbead តូចៗទៀតទេ

    BY autoadmin December 25, 2019
    ចាប់ពីដើមឆ្នាំ២០២០តទៅ ប្រទេសថៃហាមឃាត់មិនឱ្យមានការលក់ និងការផលិតនូវគ្រឿងសម្អាង ដែលមានភាគល្អិត Microbead តូចៗទៀតទេ

    ក្រសួងសុខាភិបាលប្រទេសថៃនឹងហាមឃាត់ការនាំចូល ការលក់ និងការផលិតនូវគ្រឿងសម្អាង ដែលផ្ទុកមីក្រូប្លាស្ទិចប្រភេទ microbeads ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ដែលត្រូវបានបោះពុម្ពផ្សាយក្នុងការសែត Royal Gazette បានបង្ហាញថា ភាគល្អិតនៃ microbeads នឹងមិនខូចគុណភាពនៅក្នុងទឹក ឬក្នុងបរិស្ថាននោះទេ ហើយវាត្រូវបានប្រើក្នុងផលិតផលស្ក្រាប់មុខជាដើម។

    ឧទាហរណ៍ចក្រភពអង់គ្លេសបានហាមឃាត់ការប្រើប្រាស់មីក្រូប្លាស្ទិចប្រភេទ microbeads នៅក្នុងការផលិតគ្រឿងសម្អាង និងផលិតផលថែរក្សាផ្ទាល់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨ ដោយសារមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់ពួកគេទៅលើជីវិតសមុទ្រ។ ភាគល្អិតតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយដល់ការជម្រះកោសិកាចាស់ៗ ច្រើនតែហូរទៅតាមទឹកនៅពេលយើងសម្អាតវាចេញ ហើយហូរចូលក្នុងលូទឹក បន្ទាប់មកទៀតវានឹងហូរចូលសមុទ្រ។ ខណៈដែលវាមិនរលាយទៅណា ពួកគេមានការបារម្ភថា វាធ្វើឱ្យកាន់តែប៉ហពាល់ដល់ជីវិតក្នុងសមុទ្រ៕

    អត្ថបទ៖ លីដា

    Share This Post: