ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដើរផ្សារជនជាតិចិនជាច្រើននាក់ចាញ់បោកយីហោ Cherlss & Keich ដោយស្មានថាជា Charles & Keith

    BY autoadmin December 27, 2019
    អ្នកដើរផ្សារជនជាតិចិនជាច្រើននាក់ចាញ់បោកយីហោ Cherlss & Keich ដោយស្មានថាជា Charles & Keith

    ឈ្នះអស់មារសត្រូវតែម្ដង! ដោយថ្មីៗនេះនៅប្រទេសចិនមានហាងមួយឈ្មោះថា “Cherlss & Keich” នៅក្នុងទីក្រុង Guangzhou កំពុងទាក់ទាញចំណាប់អារម្មណ៍មែនទែន ព្រោះថាយីហោរបស់ហាងគឺពិតជាស្រដៀងឬអាចនិយាយបានថាចម្លងតាម “Charles & Keith” របស់សិង្ហបុរី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ថា ហាងចម្លងមួយនេះមានទាំងវេបសាយ ហើយថែមទាំងបើកសាខាបានមួយចំនួនរួមទាំងនៅស៊ីឈួន ហួណាន និងសៀងហៃទៀតផង។

    ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គេហទំព័រព័ត៌មានហុងកុង hk01.com បានរាយការណ៍ថា អតិថិជនមួយចំនួននៅប្រទេសចិនបានចូលទិញទំនិញពីហាង Cherlss & Keich ដោយគិតថា វាជា Charles & Keith ម៉ាកល្បី និងមានតម្លៃសមរម្យពិតប្រាកដ។ លុះក្រោយមកទៀតក៏មានអ្នកខ្លះបានយករឿងនេះទៅបង្ហោះលើ Weibo ដោយអ្នកខ្លះបាននិយាយថា វាជារបស់ក្លែងក្លាយ ហើយពួកគេក៏បានទទូចសុំប្តូរប្រាក់វិញ ប៉ុន្តែយ៉ាងណាហាងនោះមិនដូរឱ្យវិញនោះទេ។ បើយោងតាមប្រភពឱ្យដឹងថា Cherlss & Keich ក្លែងក្លាយនេះ គឺជារបស់រោងចក្រចិនឈ្មោះ Guangzhou Yuantai Leather ដែលទើបតែបង្កើតឡើងនៅឆ្នាំនេះប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: